ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ព្រះសង្ឃនិងប្រជាពលរដ្ឋរស់ថ្លែងអំណរគុណ ឯកឧត្តម គង់ សោភ័ណ្ឌ បានជួយសម្របសម្រួលបើកផ្លូវ និងធ្វើផ្លូវបេតុងជូន….

 

(ខេត្តកណ្ដាល) នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល បានអញ្ជើញចុះសម្របសម្រួលដោះស្រាយបើកផ្លូវមួយកន្លែងជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សម្រាប់មកធ្វើបុណ្យនៅអាស្រមទួលព្រះធាតុ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា កន្លងមកពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មកធ្វើបុណ្យ ដាក់ទាននៅអាស្រមទួលព្រះធាតុ ដោយធ្វើដំណើរឆ្លងកាត់តាមដីរបស់គេ ពុំមានលំអានផ្លូវដើរពីមុនមកទេ បន្ទាប់មកម្ចាស់ដីបានលើកទំនប់ព័ទ្ធព្រំដី ហើយប្រជាពលរដ្ឋនៅទីនោះបានធ្វើដំណើរតាមទំនប់នោះរហូតមក។ ហើយកន្លងទៅថ្មីៗនេះ ម្ចាស់ដីបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេ ទើបធ្វើឱ្យប្រជាពលរដ្ឋមិនមានផ្លូវចេញចូលនៅអាស្រមទួលព្រះធាតុនេះបាន ទើបស្នើសុំដល់អាជ្ញាធរស្រុកមុខកំពូល ពិសេសឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដើម្បីដោះស្រាយ និងបើកផ្លូវជូនពួកគាត់សម្រាប់ធ្វើបុណ្យដាក់ទាននៅអាស្រមទួលព្រះធាតុនេះ។

បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ម្ចាស់ដីលោកស្រី ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) បានបរិច្ចាគដីទទឹង ៣,៥ ម៉ែត្រ និងឈ្មោះ ងួន ស៊ាង បានបរិច្ចាគដីទទឹង ៣,៥ ម៉ែត្រ សម្រាប់ធ្វើការបើកផ្លូវ ដើម្បីចូលមកអាស្រមទួលព្រះធាតុ។

ទន្ទឹមនឹងការយល់ព្រមបើកផ្លូវរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរស្រុកមុខកំពូល ត្រូវធ្វើការត្រួសត្រាយបើកផ្លូវ ចាក់ដីលើកឱ្យខ្ពស់ផុតពីទឹក ព្រមទាំងក្រាលគ្រោះ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរជាបណ្ដោះអាសន្ន ក្នុងនោះដែរនៅពេលក្រាលគោះរួចត្រូវបំពាក់សូឡាអមសងខាងផ្លូវចូលដើម្បីបំភ្លឺជូនប្រជាពលរដ្ឋផងដែរ។ នៅពេលផ្លូវនេះមានគ្រឹះមាំរួចហើយ ផ្លូវនេះត្រូវធ្វើការចាក់បេតុងឱ្យបានស្អាតជូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះលោកស្រី ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) និងម្ចាស់ដីឈ្មោះ ងួន ស៊ាង ដែលបានបរិច្ចាគដី សម្រាប់បើកផ្លូវចូលអាស្រមទូលព្រះធាតុ ដែលជាការបរិច្ចាគមួយដ៏ធំធេងជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទសម្រាប់ធ្វើបុណ្យនៅវត្តទួលព្រះធាតុនេះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com