តាខ្មៅ ៖ នៅព្រឹកថ្ងៃពុធ ខែធ្នូ ឆ្នាំ២0២១ លោក ជាសុខរក្សារឣភិបាលរងក្រុងតាខ្មៅ បានដឹកនាំគណៈកម្មាធិការភូមិបាលក្រុងតាខ្មៅ រួមជាមួយលោក ជាម ខូយ ចៅសង្កាត់តាខ្មៅ ធ្វើការចុះវាស់វែង ផ្លូវជូនប្រជាពលជាងដប់គ្រួសារ ដែលឣាស្រ័យផ្លូវមួយខ្សែរនៅភូមិសំរោង ដែលមានទទឹង ខាងមុខ ៤ម៉ែត្រ កណ្ដាល ៥ម៉ែត្រ និងខាងក្រោយ ១០ម៉ែត្រ លោក ញៀន វណ្ឌី តំណាងឣោយ ម្ចាស់ក្បាលដី លេខ៤៤ ៧៥ និងលេខ១៥ ៤៥ បានស្នើរឱ្យឣាជ្ញាធរ រក្សារ រូបរាងផ្លូវចាស់ដែលមានទទឹង ៤ម៉ែត្រដែលពួកគាត់ធ្លាប់ធ្វើដំណើរកន្លងមក ចំណែកលោកស្រី ស្រោយ ធីតា ម្ចាស់ក្បាលដីលេខ ២៣០ ដែលប្រជាពលរដ្ឋស្នើរឣោយមានការបើកផ្លូវនោះ លោកស្រីក៏បានស្នើរសំុកាន់កាប់តាមច្បាប់ភូមិបាលដែលបានកំណត់ហើយមិនឣោយបះពាល់ដល់ប្រជាពលរដ្ឋណាមួយឡើយនិងគោរពទៅតាមច្បាប់សាងសង ក្នុងនោះផងដែរ លោក ជាម ខូយ ចៅសង្កាត់តាខ្មៅ ស្នើរឣោយ លោកស្រី ស្រោយ ធីតា ថយរបងបន្តិច បើកផ្លូវឣោយបាន ៤មែត្រដូចមុនដើម្បីឣោយប្រជាពលរដ្ឋធ្ចើដំណើរបានដូចមុន ព្រោះផ្លូវនេះមានតាំងពីដើមមកម្លេះ៕






