ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល..
0

ផ្លូវចាក់បេតុងអាមេប្រវែង២,៤៩៩ម៉ែត្រ និងដាក់លូ ២ខែ្សប្រវែង ៣,០៨៣ម៉ែត្រ ត្រូវបានបើកការដា្ឋនជួសជុលឡើងវិញ

 

(ខេត្តកណ្តាល)៖ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វារលំ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង២,៤៩៩ម៉ែត្រ និងដាក់លូ២ខ្សែប្រវែង៣,០៨៣ម៉ែត្រ នៅភូមិលេខ១ក និងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ៖ការសាងសង់ ជួសជុលផ្លូវ និងដាក់លូ គឺក្នុងគោលបំណងដើម្បី ឆ្លើយតបនូវដំរូវការចាំបាច់របស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័ណភាពផ្លូវឱ្យបានសមរម្យផងដែរ។ ឯកឧត្តមបន្តថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងដាក់លូដោះទឹក នៅភូមិលេខ១ក និងភូមិ លេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាជាតិ នៅតែចាត់ទុកវិស័យទាំងបួន “មនុស្ស ផ្លូវ ទឹក ភ្លើង” ជាអាទិភាពដោយតម្កល់ “មនុស្ស” ជាអាទិភាពនៅលើគេ ដែលបានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ តាមរយៈការកសាងនូវសមិទ្ធផលនានា មានដូចជា វត្តអារាម សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើននៅទូរទាំងប្រទេស នេះសបញ្ជាក់ឱ្យឃើញថា ប្រទេសជាតិកំពុងតែមានការរីកចំរើនយ៉ាងពិតប្រាកដ។

ឯកឧត្ដម គង់ សោភ័ណ្ឌ ក៏បានសំណូមពរ និងការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវនេះនៅពេលការស្ថាបនាផ្លូវតែងមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន អំពីសុខភាព អនាម័យ ក៏ប៉ុន្តែនៅពេលផ្លូវនេះរួចរាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួល ក្នុងការធ្វើដំណើរ ក្នុងនោះដែរក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ធ្វើការសាងសង់ផ្លូវចាក់បេតុង ឱ្យធានាបាននូវគុណភាពប្រើប្រាស់តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ម៉្យាងទៀតសូមឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះអោយមានសោភ័ណភាព និងគុណភាពប្រើប្រាស់បានយូរអង្វែង។

ក្នុងឱកាសនោះដែល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជៀសអោយឆ្ងាយពីរគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានត្រូវពង្រឹងការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អោយបានល្អប្រសើរ ត្រូវបង្ក្រាបអោយបាននូវអំពើ លួច ឆក់ ប្លន់ ដើម្បីសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com