ទាន់ហេតុការណ៍
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ..
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច

 

នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារជូនអ្នកសារព័ត៌មានជាង ១០០នាក់ ដែលជាអ្នកតាមយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីនានារបស់សម្តេច។

ពិធីប្រកបដោយមហាកិត្តិយសសម្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេចពេលកន្លងមក។ អ្នកសារព័ត៌មានដែលសម្តេចតេជោ អញ្ជើញបំពាក់​ គ្រឿងឥស្សរិយយស និងរៀបចំអាហារជូននាល្ងាចថ្ងៃនេះ មានអ្នកខ្លះបានដើរតាមយកព័ត៌មានសម្តេចតេជោតាំងពីទសវត្សរ៍៩០មកម្ល៉េះ។

បងប្អូនអ្នកសារព័ត៌មានដែលទទួលបានគ្រឿងឥស្សរិយយស និងចូលរួមពិសារអាហារគ្នាល្ងាចមិញនេះ រាប់ចាប់ពីអ្នកបើករថយន្ត អ្នករៀបចំឧបករណ៍បំពងសំឡេង អ្នកកាន់ម៉ាស៊ីនអគ្គិសនី អ្នករៀបចំបណ្តាញអ៉ីនធើណេតជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com