ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ទាក់ទងករណីកាប់ប្លន់យកម៉ូតូ

 

ជនសង្ស័យ០៤នាក់
១-ឈ្មោះ អ៉ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។
២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៤-ឈ្មោះ យិន ស៊ឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។

**រឿងហេតុ៖ កាលពី ថ្ងៃទី២៧.០៧.២០២៣វេលាម៉ោង០១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅហាងការ៉ាអូខេប៊ីយ៉ុងដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់គឺឈ្មោះ អ៉ិត ចាន់ទីម៉េង និង ឈ្មោះ វិន លាភ បានជិះម៉ូតូ០១គ្រឿងម៉ាកHonda moov ពណ៏ស ស្លាកលេ ភ្នំពេញ1HA-7486 យកដាវដេញកាប់ជនរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ ។
លុះមកដល់ថ្ងៃទី០៦.០៨.២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ក៏មានជនសង្ស័យ៣នាក់គឺឈ្មោះអ៉ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែលម៉ាកHonda moove ពណ៏ស ស្លាកលេខភ្នំពេញ១HA-៧៤៨៦ មានកាន់កាំបិតប៉័ងតោចំនួន០១ បានជិះនាំគ្នាប៉ុនប៉ងដើររកកាប់ប្លន់ជនរងគ្រោះដែលជិះតាមផ្លូវនៅពេលយប់ម្តងទៀត ចំនែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ក៏ស្រាប់តែបានជួបកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាតធ្វើការឃាត់ខ្លួននិងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភ យកមកសាកសួរចាត់ការតាមនិតិវិធីតែម្តង។

+តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានប្រាប់ថា៖ គាត់និងបក្ខពួកពិតជាបាននាំគ្នាយកដាវកាប់ប្លន់យកម៉ូតូនិងកាបូបលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន ។

**បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ។

????Private Telegram:សម្រាប់សាកសួរឬផ្តល់ព័ត៌មានជាលក្ខណះផ្ទាល់ខ្លួន ! https://t.me/PoliceTakhmau

????Group Telegram: ផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ https://t.me/takhmaupolice

???? Facebook Page: ផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ https://www.facebook.com/takhmaopolice?mibextid=LQQJ4d

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com