ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

នគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តព្រៃវែង

 

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ អ៊ន រស់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីនគរបាលជំនាញ នៃការិយាល័យកិច្ចការប៉ុស្តិ៍ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យតាមដាន ណែនាំ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ៣១ ប៉ុស្តិ៍ ក្នុងខេត្តព្រៃវែង។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យ ណែនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដល់មន្ត្រីនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ៣១ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យ និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ, ពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច, ពង្រឹងការងារនគរបាល និងសហគមន៍ផ្តោតទៅលើទម្រង់ទាំង ៤, ពង្រឹងលើវិន័យ ឯកសណ្ឋាន, បរិស្ថាន និងអនាម័យ, ដាក់ទិសដៅបន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលយកទៅអនុវត្តន៍ និងធ្វើការណែនាំពីរបៀបរបបរាយការណ៍ចូលក្នុងក្រុមតេឡេក្រាម (Group Telegram) របស់នគរបាលខេត្តព្រៃវែង។

ក្រោយចុះពិនិត្យ និងពង្រឹងការងារ មន្ត្រីនគរបាលជំនាញ ក៏បានចាត់ចំណាត់ថ្នាក់ដល់ប៉ុស្តិ៍ចំណាត់ថ្នាក់លេខ ១ មានចំនួន ០១ប៉ុស្តិ៍ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃទទឹងចុះពិនិត្យ ប៉ុស្តិ៍រដ្ឋបាលចំណាត់ថ្នាក់លេខ ២ មានចំនួន ០២ប៉ុស្តិ៍ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលជីផុច, ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស នៃអធិការដ្ឋាននគរបាលស្រុកមេសាង។

ដោយឡែកប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ ចំណាត់ថ្នាក់លេខ ១ មានចំនួន ០២ប៉ុស្តិ៍ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រាសាទ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកសំបួរ, ចំណាត់ថ្នាក់លេខ ២ មានចំនួន ០២ប៉ុស្តិ៍ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ។

រីឯប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចំណាត់ថ្នាក់លេខ ១ មានចំនួន ០៦ប៉ុស្តិ៍ រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្លិចប្រាសាទ, ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរក៍, ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាយ “ក”, ប៉ុស្តិ៍នគរបាលរដ្ឋបាលអ្នកលឿង, ប៉ុស្តិ៍នគរបាលរដ្ឋបាលបាបោង, ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្តៀង។ ចំពោះចំណាត់ថ្នាក់លេខ ២ មានចំនួន ០២ប៉ុស្តិ៍ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលពាមមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាយ”ខ”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com