ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី

ខេត្តតាកែវ ៖ ផ្តើមចេញពីការបើកទេសចរណ៍ក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃ១០កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។​

ក្នុងដំណើរកម្សាន្តរបស់ប្រតិភូខេត្តព្រះសីហនុ ទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី បានបង្ហាញពីការ “ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” ដែលជាការបើកឱ្យដំណើរការឡើងវិញនូវទេសចរណ៍ក្នុងស្រុក បើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងនៅទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាង ៨៣ភាគរយហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

ដោយឡែកនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋជាង ៩៣ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយដែរ ។

​នៅពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរ នៃខេត្តកោះកុង ត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងចាប់ពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ និងឈានទៅបើកទទួលទេសចរវ៉ាក់សាំងបន្តទៀតនៅខេត្តសៀមរាបនាខែមករា ឆ្នាំ២០២២ និង បន្តឈានទៅបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់ ។

ទន្ទឹមនឹងការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជា នៅតែធ្វើការណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com