ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

ស្រុកតាំងគោក រកឃើញ ២គម្រោងដែលមានភាពមិនប្រក្រតីនៅក្នុងទឹកដីឃុំទ្រៀល ពលរដ្ឋស្នើសុំលោកអភិបាលខេត្តកំពង់ធំមេត្តាជួយពិនិត្យផង..

 

(ខេត្តកំពង់ធំ)៖ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ.សង្កាត់ ត្រូវបានធ្វើឡើងនៅសាលាឃុំទ្រា ស្រុកតាំងគោកខេត្តកំពង់ធំកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ ហាក់ដូចជាមានភាពមិនប្រក្រតីសោះ ដោយតម្លៃប៉ានស្មាននិងតម្លៃដែលក្រុមហ៊ុនបានដេញថ្លៃប្រហាក់ប្រហែលគ្នា ជាពិសេសឃើញថាមានក្រុមហ៊ុនជាច្រើនទៀតដែលមកចូលរួមដាក់ដេញថ្លៃ តែផ្ទុយទៅវិញក្រុមហ៊ុនទាំងអស់នោះបែរជាមិនចូលរួម ហើយបាននិយាយត្រូវរូវគ្នាជាថ្នូរនិងទឹកតែ  និងបានរៀបចំហែកលុយរបស់រដ្ឋដែលជាគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលក្រសួងបានរៀបចំទម្លាក់តាមឃុំ.សង្កាត់ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសម្រាប់ឆ្នាំ ២០២៣ នេះ ដើម្បីយកមកហែកចែកគ្នាចាយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃគម្រោងដេញថ្លៃនៅសាលាឃុំខាងលើនេះដែរ ឃើញថាមានក្រុមហ៊ុនចំនួន០៣ ក្រុមហ៊ុន ដែលដេញបានក្នុងតម្លៃទាប ជាងគេ ឈ្មោះ ចេង រីតា ហើយតម្លៃទាំងអស់នោះប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានតែម្ដងដូចការរៀបចំទុកអញ្ចឹង។

ទី១/សាលាឃុំ ទ្រៀល លេខកូដ០៦ ០៩ ០៤ សាងសង់ផ្លូវបេតុងអាមេប្រវែង១០០.ម ទទឹង ៥ម កម្រាស១៥០ ម.មនិងស្លាកសញ្ញាគម្រោង១ផ្ទាំងនៅភូមិកំញ៉តឃុំទ្រៀលមានតម្លៃប៉ាន់ស្មាន ៥៥.២៧០.៤៦១រៀល។
ដែលមានឈ្មោះ ថេង រីតា និងក្រុមហ៊ុនឈ្មោះ សំណង់ ថេង រីតា ដេញបានក្នុងតម្លៃទាប ៥២.០០០.០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន។
ទី២/ សាលាឃុំទ្រៀលសាងសង់ផ្លូវលំ ក្រាលគ្រួស ក្រហមប្រវ ១.៥០០ម ទទឹង ៥.មកំរ៉ាស់០.១៥ ម លូ២កន្លែងនិងស្លាក១ផ្ទាំង មានតម្លៃប៉ាន់ស្មាន ១១៦.៥៨៨.៧៤៩រៀល។ ដែលមានឈ្មោះ ថេង រីតា និងក្រុមហ៊ុនឈ្មោះថេង រីតា ដែលដេញបានក្នុងតម្លៃទាប ១១៣.៥០០.០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ានស្មាន។

ដោយក្រុមហ៊ុននេះ ប្រព្រឹត្តអំពើពុករលួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលាន ។
ជុំវិញបញ្ហានេះដែរប្រជាពលរដ្ឋជាច្រើន សុំសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រធានលទ្ធកម្មបច្ចេកទេសខេត្ត សូមពិនិត្យលើឯកសារដេញថ្លៃគម្រោងឃុំ.សង្កាត់ទាំងពីរនេះផង មុននឹងចុះកុងត្រាឲ្យក្រុមហ៊ុននេះដំណើរជាផ្លូវការ ជាពិសេសគម្រោងដទៃទៀតនៅក្នុងខេត្តកំពង់ធំសូមឱ្យមានការដេញជាតម្លាភាពនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ផងដែរ  ៕ ក្នុងការចេញផ្សាយព័ត៌មានខាងលើ អង្គរភាពយើងរង់ចាំការបកស្រាយរាល់ម៉ោងធ្វើការ ០៧៧ ៥៣០ ៥០៣,

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com