ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ក្រសួងសេដ្ឋកិច្ច ធ្វើបទបង្ហាញអំពីគោលដៅ និងផែនការសកម្មភាពសម្រាប់ការរៀបចំផែន ការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ខេត្តព្រះសីហនុ ៖ អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើបទបង្ហាញអំពី គោល ដៅ និងផែនការសកម្មភាពសម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។   កិច្ចប្រជុំនេះ បានធ្វើឡើងកាលពី រសៀល ថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោក ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជា នាយក គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video  Zoom Meeting ដែលមានការចូលរួមរបស់រដ្ឋបាលក្រុង ស្រុកទាំង៥ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហាញការគាំទ្រចំពោះការរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសការ វិនិ យោគលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំផែនការមេ គឺជាផែន ការយុទ្ធសាស្ត្រ ដែលជាចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ គន្លឹះ សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាទីក្រុងដ៏ល្បី ប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) តំបន់ប្រកបដោយបរិស្ថានបៃតង ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បី សម្រេចគោល បំណងនេះ។ ឯកឧត្ដមបានបន្ថែមថា “យើងត្រូវរួមគ្នាបញ្ចូលកិច្ចការសំខាន់ៗដូចជាការវាយតម្លៃលើស្ថានភាពភូមិសាស្ត្រ បង្កើតក្របខ័ណ្ឌកំណត់ទីតាំងតំបន់ និងការដាក់ចេញនូវផែនការសកម្មភាព ក្នុងការអនុវត្តទៅតាមដំណាក់កាលនីមួយៗប្រកបដោយស្ថិរភាព”។

លោក ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋាន និងជានាយកគម្រោងនៃក្រសួង សេដ្ឋកិច្ច បានឱ្យដឹងថា គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបាន កំណត់ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់ស្នាក់នៅ និងតំបន់ទេសចរណ៍ ។ល។

ដើម្បី ធ្វើឱ្យមានការទាក់ទាញបន្ថែមទៀតនូវវិនិយោគិនតាមវិស័យនីមួយៗ ដើម្បីធានា ឱ្យខេត្ត ព្រះ សីហនុ ទទួលបាននូវសក្តានុពលប្រកបដោយចីរភាពមិនមានបញ្ហាប្រឈមពីហានិភ័យ ដែល ត្រូវរៀបចំផែនការមេ កំណត់ជាតំបន់ៗ  ពិសេសការរៀបចំប្លង់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលជាដំណើរការគាំទ្រដល់វិស័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត ក្នុងការអភិវឌ្ឍ ប្រែ ក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com