ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

សំបុកល្បែងស៊ីសងដាក់លុយរាប់ពាន់ដុល្លារប្រភេទ(បៀរអុងឌូ) ដ៏ធំបង្កប់ក្នុងបុរីអ័រគីដេ សង្ស័យអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌសែនសុខត្រូវថ្នាំសណ្តំទើបមិនបង្ក្រាប!!

 

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២២.០៦.២០២៣ ល្បែងសុីសងភ្នាល់លុយគ្នារាប់ពាន់ដុល្លាបង្កប់ក្នុងបុរីអ័រគីដេ តាមប្រភពពីលេងល្បែងស៊ីសងបានលួចបង្ហើបប្រាប់ អង្គភាពផល្លីញូអោយដឹងថា ល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ កំពុងសម្ងំលេងយ៉ាងសុវត្ថិភាព ក្នុងបុរីអ័រគីដេវីឡា ក្នុងផ្ទះលេខ៨៣ ផ្លូវលេខ៣ ហៅ(ផ្លូវរំចង់) ស្ថិតក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងខាងលើនេះ មានឈ្មោះ( ម៉ាប់ )ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌសែនសុខណាម្នាក់ចេញមុខដឹកនាំកម្លាំងចុះបង្ក្រាប នៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ជូនទៅសមត្ថកិច្ចពាក់ព័ន្ធជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។

ប្រភពច្បាស់ការបានលួចប្រាប់បន្តថាទីតាំងមួយនេះគេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០០.០០០រៀល (ដប់មុឺនរៀល) ឡើងទៅ ហើយក្រុមអ្នកលេងល្បែងទាំងនោះគេបានបណ្ដាក់គ្នាដូចខ្យងអ្នកលេងល្បែងដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយប្រើសេវាកម្មមធ្យោបាយ ជិះ pass app ចូលទៅវិញជាយុទ្ធសាស្ត្របន្លំភ្នែកសមត្ថកិច្ច ។

ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង អស់រយៈពេលមួយអាទិត្យទៅហើយចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋដាក់សង្ស័យថាប្រហែលជាអាជ្ញាធរ ពាក់ពន្ធក្នុងខណ្ឌសែនសុខត្រូវថ្នាំសណ្ដំអស់ហើយមើលទៅបានជាមិនមានវិធានការណាចុះស្រាវជ្រាវដឹកនាំកម្លាំងចុះបង្ក្រាបបែកជាបណ្ដែតបណ្ដោយឲ្យទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការបានដោយសេរីទាំងខុសច្បាប់។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត អគ្គស្នងការរោងក៏ជាស្នងការរាជធានីភ្នំពេញឯកឧត្តមទាំងពីរមេត្តាជួយចាប់មន្ត្រីជំនាញនូវស្នងការដ្ឋានចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com