ខេត្តកណ្តាល ៖ នាថៃ្ងព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបូកសរុបរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានស្នើដល់រដ្ឋបាលក្រុងស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងកាបូបស្រុករបាយការណ៍ ដើម្បីពន្លឿនរបាយការណ៍ជូនថ្នាក់ដឹកនាំ។






