រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទឹកភ្លៀងទឹកសណ្ដស្ទឹងព្រែកត្នោត ចំនួន ៨៦៩គ្រួសារ ស្ថិតនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានចុះពិនិត្យការកាយប្រឡាយបង្ហូរទឹកចូលស្ទឹងព្រែកត្នោតវិញ ត្រង់ចំនុចផ្លូវបេតុង ចូលវត្តកំពង់ក្ដុល។






