ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស..

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស..

 

ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស។ ដូច្នេះ ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺអាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទកភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។

ការបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ងាកមកទិដ្ឋភាពសម្រាប់ប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ គឺការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមសម្តែងនូវការអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំងអស់ក្នុងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលទទួលបានជោគជ័យមួយកម្រិតបន្ថែមទៀតនៅក្នុងជីវិតសិក្សា ជាពិសេសសមិទ្ធផលថ្ងៃនេះអាចសម្រេចទៅបានអាស្រ័យដោយតួអង្គ ៣ ដែលជាប្រតិបត្តិករសំខាន់ ដោយបូករួមនឹងតួអង្គគាំទ្រសំខាន់ ១។ តួអង្គដែលជាប្រតិបត្តិករទាំង ៣ គឺ៖ ១. សាមីខ្លួនដែលជានិស្សិតជ័យលាភី, ២. អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារ និង៣. គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងគ្រឹះស្ថានសិក្សា បូករួមនឹងតួអង្គគាំទ្ររួម គឺរាជរដ្ឋាភិបាលដែលជាអ្នកបង្កលក្ខណៈតាមរយៈការផ្តល់នូវបរិយាកាសសុខសន្តិភាព និងស្ថិរភាពអនុគ្រោះដល់ការសិក្សារៀនសូត្រ។ មួយវិញទៀត គ្រឹះស្ថានសិក្សា អាចសម្រេចបាននូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ឱកាសដែលនិស្សិតជ័យលាភី និងក្រុមគ្រួសារទទួលបាននាពេលនេះ គឺជាផ្លែផ្កានៃគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានបើកចំហរឱ្យវិស័យឯកជនអាចចូលរួមចំណែកក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏បានផ្តល់នូវជម្រើសសម្បូរបែបសម្រាប់និស្សិត ក្នុងការចាប់យកជំនាញ និងបំពេញតម្រូវការតាមទីផ្សារការងារ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា បន្ថែមលើភាពជោគជ័យដែលទទួលបានក្នុងថ្ងៃនេះ សូមនិស្សិតជ័យលាភីទាំងអស់បន្តបេសកកម្មនៃជីវិតរបស់ខ្លួន តាមរយៈការកសាងក្រុមគ្រួសារប្រកបដោយសុភមង្គល, បំពេញតួនាទីជាពលរដ្ឋគំរូ និងជាពិសេសបន្តការតស៊ូព្យាយាមប្រឹងប្រែងទ្វេដងឆ្ពោះទៅកាន់វិបុលភាព និងសម្រេចក្តីស្រមៃរបស់ខ្លួនក្រោមម្លប់នៃសុខសន្តិភាព និងឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈការខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង។ បច្ចុប្បន្ន គឺនិស្សិតទាំងអស់សម្រេចបាននូវចំណេះដឹងផ្នែករឹង ដែលជាមូលដ្ឋាននៃការត្រិះរិះពិចារណា និងជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែក៏ត្រូវបន្តអភិវឌ្ឍជំនាញផ្នែកទន់បន្ថែម ដូចជាផ្នែកសីលធម៌ និងគុណធម៌។
ប្រភពដដែលបានបញ្ជាក់ថា គន្លឹះនៃភាពជោគជ័យសម្រាប់យកទៅអនុវត្ត គឺសូមប្រកាន់ប្រកាន់ផ្នត់គំនិតដូចស្មៅ ដើម្បីយើងអាចបន្តរីកចម្រើនទៅមុខ ពីព្រោះ៖ ១. ស្មៅមិនខ្ពស់ទេ ប៉ុន្តែអាចដុះលើកំពូលភ្នំ ដូច្នេះគួរដាក់ខ្លួនឱ្យទាប ហើយរក្សា និងបង្កើតទំនាក់ទំនងក្នុងសង្គម ដោយកុំអត្តនោម័តនិយម និងកុំតួឯកនិយម, ២. ស្មៅមានភាពធន់ និងខិតខំប្រឹងរស់ ហើយការងារ គឺដូចគ្នា ពីព្រោះយើងមិនអាចជោគជ័យគ្រប់ពេលនោះទេ និងមានឧបសគ្គច្រើនណាស់ និង៣. ស្មៅមិនខ្វល់អំពីបរិស្ថានជុំវិញ ហើយតែខិតខំបន្តរីកលូតលាស់ដោយមិនប្រៀបធៀបខ្លួននឹងអ្នកជុំវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com