ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ឯកឧត្តម ស សុខា ! ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយមានតម្លាភាព ចៀសវាងឲ្យខាងតែបាននូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ…

 

ព្រៃវែង៖ «ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយមានតម្លាភាព ចៀសវាងឲ្យខាងតែបាននូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ។ សូមចងចាំថាការរើសអើស នឹងនាំទៅដល់ការបែកបាក់សាមគ្គីនៅក្នុងសង្គម និងអាចនាំឈានទៅដល់ការបែកបាក់ជាតិបាន។ យើងបានខិតខំរួមគ្នា ឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំតែឈានមកដល់ដំណាក់កាលរីកចម្រើនដូចជាសព្វថ្ងៃនេះ បើសិនជាបណ្តោយឲ្យប្រទេសជាតិបែកបាក់ ឬផ្ទុះសង្គ្រាមសារជាថ្មីនោះ អ្វីៗដែលយើងកំពុងមាននៅពេលនេះ នឹងអាចរលាយបាត់តែមួយពព្រិចភ្នែក»។ នេះជាការលើកឡើងឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធចំនួន ១៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ ឯកឧត្តម ស សុខា បានបន្តថា តាមរយៈបទពិសោធដ៏សែនជូរចត់ដែលកម្ពុជារបស់យើងធ្លាប់ហែលកន្លងមក ខ្ញុំជឿជាក់ថា ប្រហែលជាលោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូមីង ដែលមានវត្តមាននៅទីនេះទាំងអស់ ចង់ឲ្យកើតជម្លោះបែកបាក់សារជាថ្មីទៀតនោះឡើយ។ ក្នុងន័យនេះដែរ ខ្ញុំសូមឲ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រៅពីឆ្លើយតបនូវរាល់តម្រូវការរបស់ពលរដ្ឋមូលដ្ឋានហើយនោះ សូមព្យាយាមដកខ្លួនឲ្យឆ្ងាយពីអំពើអសកម្មនានាដែលបង្កឡើងដោយជនខិលខូច ក្រុមឱកាសនិយម និងសូមកុំចូលទៅពាក់ព័ន្ធនឹងអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ការជួញដូរ ចែកចាយគ្រឿងញៀនឲ្យសោះ ត្រូវរួមគ្នាគោរព និងអនុវត្តច្បាប់ដើម្បីផ្តល់នូវភាពជាគំរូដល់ពលរដ្ឋ និងឈានទៅលើកកម្ពស់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរថែមទៀត។

ជាមួយគ្នានោះ ឯកឧត្ដម ស សុខា ក៏បានស្នើដល់«មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវឲ្យបន្តខិតខំបម្រើ និងដោះស្រាយសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងការគោរពច្បាប់ វិន័យ សីលធម៌ វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង និងខិតខំលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនស្របតាមទិសដៅ ផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់ក្រសួង ស្ថាប័ន អង្គភាពសាមី សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពការងាររដ្ឋគ្រប់ថ្នាក់ គ្រប់វិស័យ»។

ទន្ទឹមនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ខេត្តព្រៃវែង ជាខេត្តមួយដែលមានកម្មករ ពលករចំណាកស្រុកច្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្តែងយោងតាមតួលេខពីក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានឲ្យដឹងថា មានមនុស្សជិត ២សែននាក់ ក្នុងនោះមានស្ត្រីប្រហែលពាក់កណ្តាល បានចំណាកស្រុក ទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះមានកម្មករ ពលករចំណាកស្រុកក្រៅប្រទេស ជាង ២ម៉ឺននាក់ (ស្ត្រីជាង ៨ពាន់នាក់)។

ក្នុងពិធីខាងលើ ឯកឧត្តម ស សុខា ស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពជីវភាពរបស់បងប្អូនទាំងនោះ រួមទាំងធ្វើយ៉ាងណាធានាឲ្យបានថា បងប្អួនពលកររបស់យើង ចៀសផុតពីអំពើរំលោភបំពាន និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសអំពើជួញដូរមនុស្ស ក៏ដូចជារំលោភបំពានផ្លូវភេទជាដើម។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com