ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក(WHO)ប្រចាំកម្ពុជា បង្ហាញការគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបើកដំណើរការបើកប្រទេសឡើងវិញនៅពេលឆាប់ៗខាងមុខ

រាជធានីភ្នំពេញ ៖ តំណាងអង្គការសុខ ភាពពិភពលោកហៅកាត់ថា WHO បានបង្ហាញការគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបើកដំណើរការបើកប្រទេសឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ខណៈដែលប្រទេសកម្ពុជា ដាក់ចេញផែនការច្បាស់ លាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមនឹងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរ តែ១០០ ភាគរយទៅហើយនៃចំនួនប្រជាជនសរុប។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក(WHO)​ប្រ​ចាំ​ក​ម្ពុ​ជា បានបញ្ជាក់ថា ប្រទេសកម្ពុជា បានធ្វើការយ៉ាងអស្ចារ្យទាក់ទងទៅនឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការផ្តល់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ ហើយប្រទេសកម្ពុជា គឺស្ថិតក្នុង ចំណោមប្រទេសឈានមុខគេក្នុងការផ្តល់តម្លៃរបស់អង្គការ សុខភាពពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយជាពិសេសផ្តល់ទៅដល់ក្រុមដែលងាយរងគ្រោះ រួមទាំងក្រុមការងារជួរមុខរបស់ក្រុមការងារសុខាភិបាល និងប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗទៀត។ លោកស្រីបន្តថា ជាមួយនឹងអត្រាគ្របដណ្តប់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ រួមទាំងផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះនេះ គឺធ្វើឱ្យប្រទេសកម្ពុជា អាចធានានូវផ្នែកសុខភាពសាធារណៈបាន ហើយអាចឈានទៅរកការបើកនូវសង្គម និងសេដ្ឋ កិច្ចជាបន្តបន្ទាប់ទៀតបាន។

លោកស្រីបន្ថែមថា រាជរដ្ឋា ភិបាលកម្ពុជា មានគម្រោងនឹងបើកសេដ្ឋកិច្ចឡើងវិញ នេះគឺជាដំណឹងល្អ ដោយសារពលរដ្ឋគ្រប់គ្នាហាក់បីដូចជានឿយណាយ នឹងរឿងកូវីដ- ១៩យូរ ។ លោកស្រីក៏បានបង្ហាញនូវមូលហេតុសំខាន់ៗ ដែលធ្វើឱ្យកម្ពុជាទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នោះគឺការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ហើយនេះគឺជាពេលវេលាមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើតយុទ្ធសាស្រ្ត និងមានប្រព័ន្ធមួយដែលល្អ និងគិតគូរអំពីហានិភ័យក្នុងការ សម្របសម្រួល រួមទាំងផ្លាស់ប្តូរ និងរៀនរស់នៅជាមួយនឹងមេរោគកូវីដ-១៩នេះ ដើម្បីអាចបើកនូវសេដ្ឋកិច្ច និងសង្គមឡើងវិញ។

សំឡេង៖ «ចំណុចទី១នេះគឺការសម្រេចចិត្តមួយរបស់រាជ រដ្ឋាភិបាលដ៏ត្រឹមត្រូវ បាន ន័យថា រាជរដ្ឋាភិបាលបានព្យាយាមគ្រប់ច្រក តាមរយៈការបញ្ជាទិញផ្ទាល់ ក៏ដូចជាជំនួយជាដៃគូ ហើយមួយ ទៀតចំណុចដែលជោគជ័យគឺ មានភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគណៈកម្មការជាច្រើនដែលធ្វើការជាមួយក្នុងការងារនេះ។

ហើយចំណុចទី២នាំឱ្យជោគជ័យ គឺការចូលរួមរបស់សាធារណជន ព្រោះយើងឃើញថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនមានចំណេះដឹង អំពីកូវីដ១៩ហើយជាការពិតណាស់ ការចូលរួមក៏នៅមានចន្លោះខ្វះខាតៗខ្លះដែរ ប៉ុន្តែក៏មាន ការចូលរួមទាំងស្រុងគ្រប់គ្នាគឺមានការចូលរួមយ៉ាងសស្រាក់សស្រាំផងដែរ។ ហើយនៅ ក្នុងប្រទេសមួយចំនួន យើងឃើញថា មានការប្រឆាំងនិងប្រកែកជាមួយនឹងវ៉ាក់សាំង ហើយដោយឡែកនៅក្នុងប្រទេសកម្ពុជាគឺការទទួល យកវ៉ាក់សាំងនឹងចាក់វ៉ាក់ សាំងគឺមានចំណុចខ្ពស់។

ហើយចំណុចទី៣នាំឱ្យជោគជ័យ គឺសាមគ្គីភាពរវាងដៃគូជាលក្ខណៈអន្តរជាតិ ដែលមាន​W​​​​​​​​HO អង្គការយូនីសេហ្វ ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំជាមួយក្រសួងសុខាភិ​បាល»​។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅពេលឆាប់ៗនេះ ខណៈដែលវិស័យផ្សេងៗចំនួនកំពុងអនុញ្ញាតឱ្យដំណើរការជាបន្ត បន្ទាប់ផង​ដែ​​រ ដើម្បីជំរុញសា្តរសេដ្ឋកិច្ចនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com