ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ឯកឧត្តម គួច ចំរើន  អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការបិទប័ណ្ណព័ត៌មាន ផ្សព្វផ្សាយពេលវេលាបញ្ចេញប្រមូល ដឹកជញ្ជូនសំរាមនៅតាមដងផ្លូវចំនួន៤៧ខ្សែ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ខែតុលាឆ្នាំ២០២១នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការបិទប័ណ្ណព័ត៌មាន ផ្សព្វផ្សាយពេលវេលាបញ្ចេញ ប្រមូល ដឹកជញ្ជូនសំរាមនៅតាមដងផ្លូវចំនួន៤៧ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករ នៅមហាវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកយុទ្ធនា ការបិទប័ណ្ណពត៌មាន ផ្សព្វផ្សាយពេលវេលាបញ្ចេញ ប្រមូល និងដឹកជញ្ជូនសំរាមនៅតាមខ្សែផ្លូវ ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចប់សំរាមនៅក្នុងក្រុងព្រះសីហនុ ដោយសារកន្លងមកសំរាមមានការកកស្ទះនៅក្រុងព្រះ សីហនុ ដោយសារអ្នកបញ្ចេញសំរាមមានចំនួនច្រើន និងការប្រមូលមិនទាន់ទាន់ឆ្លើយតប។ បច្ចុប្បន្នការកកស្ទះសំរាមនៅសល់តែតំបន់ទំនប់រលក ដោយសារការបញ្ចេញសំរាមលើគោក និងសំរាមមកពីតំបន់កោះ ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រដ្ឋបាលក្រុងបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធតាមអនុក្រឹត្យលេខ១១៣ ដោយរៀបចំកម្មវិធីប្រមូលសំរាម និងសកម្មភាពដឹកជញ្ជូនសំរាមចេញពីក្រុងព្រះសីហនុ។ រដ្ឋបាលក្រុងបានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ទន្ទឹមនោះក៏បានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម ត្រូវជ្រើសរើសបុគ្គលិក បន្ថែមរថយន្តដឹកជញ្ជូនសំរាម និងឧបករណ៍បំពាក់បន្ថែមទៅតាមតម្រូវការចាំបាច់នានា ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ក្រុងព្រះសីហនុ បានទទួលពានរង្វាន់ជាទីក្រុងមានចីរភាពហើយពានរង្វាន់នេះ មិនអាចកាត់ផ្ដាច់ពីអស់លោក លោកស្រីដែលជាអ្នកបញ្ចេញសំរាមនោះទេ ហើយនេះក៏ជាមោទនភាពដែលយើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ថ្ងៃនេះយើងធ្វើ សកម្មភាពចុះបិទប័ណ្ណព័ត៌មាន ផ្សព្វផ្សាយពេលវេលាបញ្ចេញ ប្រមូល និងការដឹកជញ្ជូនសំរាមនៅតាមខ្នងផ្ទះប្រជាពលរដ្ឋនៅលើដងផ្លូវទាំង៤៧ខ្សែក្នុងក្រុងព្រះ សីហនុ ដើម្បីឱ្យអ្នកបង្កើតសំរាម បញ្ចេញសំរាមតាមពេលវេលាកំណត់ចាប់ពីម៉ោង ៧:០០យប់ ហើយក្រុមហ៊ុនធ្វើការប្រមូលសំរាមចាប់ពីម៉ោង៣ភ្លឺនឹងបញ្ចប់នៅម៉ោង ១០:០០ព្រឹក ។ យើងនឹងបន្តពិនិត្យមើលនិងកែប្រែប័ណ្ណព័ត៌មានបញ្ចេញសំរាមជំហានទី២ សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបន្តទៀត ដោយតម្រូវឱ្យបញ្ចេញសំរាមពីម៉ោង៧ ដល់ ម៉ោង ១០យប់ ហើយក្រុមហ៊ុនចាប់ផ្ដើមប្រមូលពីម៉ោង ១២យប់ ដល់ម៉ោង ៦:០០ព្រឹក ដើម្បីភាពស្អាតទីក្រុងរបស់យើងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេស ។ យើងមិនចង់ធ្វើការផាកពិន័យនោះទេព្រោះការផាកពិន័យមានការអាក់អន់ចិត្តពីអ្នកបញ្ចេញសំរាមក្នុងក្រុងព្រះសីហនុផងដែរ។ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា សកម្មភាពយុទ្ធនាការថ្ងៃនេះនិង ឈានទៅធ្វើការផាកពិន័យ ប្រសិនបើបងប្អូនប្រជាពលរដ្ឋអ្នកបង្កើតសំរាម មិនបានចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកបង្កើតសំរាម ឱ្យបានទូលំទូលាយនៅព័ត៌មាន ខ្លឹមសារ ផាកពិន័យ ដើម្បីទីក្រុងរបស់យើងស្អាត មានបរិស្ថានល្អ ប្រកបដោយផាសុកភាព និងសុខុមាលភាព ព្រោះការគ្រប់គ្រងសំរាមបានល្អបង្កើតការងារបង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គម ។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង” ដែលមានសក្តានុពលឆ្នេរខ្សាច់សស្អាត ជាតារារះនាទិស “និរតី” ហើយភាពស្អាតនេះ គឺជាការទាក់ទាញអ្នកទេសចរមកកាន់ខេត្តរបស់យើង និងផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនជីវភាពកាន់តែល្អប្រសើរ ដូច្នេះយើងត្រូវតែធានាភាពស្អាតសម្រាប់ក្រុង ខេត្តរបស់យើងទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com