ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន៖ តថភាពប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបានអាស្រ័យដោយគំនិតឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរស មួយអង្គ និងមួយរូប

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទសនិងសហប្រត្តិការអន្តជាតិបានថ្លែងថា តថភាពប្រវត្តិសាស្ត្រមួយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រចទៅបាន អាស្រ័យដោយគំនិតឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរសមួយអង្គ និងមួយរូប នោះគឺ ព្រះបរមរតនៈកោដ្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងពិធីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអង្គទូតនៃបណ្ដាប្រទេសជាមិត្តនានាជាច្រើនរូបនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែ ងរម្លឹកថា ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា « មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះម្លោះនៅកម្ពុជា។ មានតែការចរចា និងដំណោះស្រាយនយោបាយ រវាងខ្មែរ និងខ្មែរ ប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា»។ គឺក្នុងស្មារតីនេះហើយ ដែលសម្តេចតេជោបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ ១- រៀបចំជំនួប សីហនុ-ហ៊ុន សែន។ ២- ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និង ការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។ ៣- ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តន៍នយោបាយអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ ។ ៤- ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និង រៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន។ ៥- រៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ(រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។ សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយសម្តេច សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចាស្វែងរកសន្តិភាព។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីជំនួបលើកដំបូងដែលហៅថា ជំនួបសីហនុ-ហ៊ុន សែន បានកើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនេះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា ដែលមានអាយុ៣០ឆ្នាំគត់ នៅថ្ងៃនេះ។ ជាការពិតប្រទេសជាច្រើនបានជួយជ្រោមជ្រែងក្នុងអំឡុងពេលនៃដំណើរការចរចាអស់កាលជិត៤ឆ្នាំ តែក៏មានប្រទេសខ្លះបានជួយយើងច្រើនជាងប្រទេសខ្លះទៀតដែរ។ បារាំង និងឥណ្ឌូនេស៊ី ក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា បានដើរតួនាទីដ៏សំខាន់ជាងគេ ដោយការចរចាភាគច្រើនប្រព្រឹត្តទៅនៅប្រទេសទាំងពីរនេះ។ ជាងនេះទៀតកម្ពុជា ក៏មិនភ្លេចតួនាទីរបស់អូស្រ្តាលីឡើយ ដែលបាននាំមកនូវគំនិតថ្មី ស្តីពីការប្រគល់ជូនអង្គការសហប្រជាជាតិនូវការគ្រប់គ្រងប្រទេសកម្ពុជាជាបណ្តោះអាសន្ន ក្នុងដំណាក់កាលអន្តរកាល តាមរយៈ «សៀវភៅក្រហម» (Red Book)។ បារាំង និងជប៉ុនមានចំណុចដូចគ្នាត្រង់ថា ជាមួយនឹងវិភាគទានដល់ការស្វែងរកនូវការព្រមព្រៀងគ្នារវាងភាគីពាក់ព័ន្ធនោះ ប្រទេសទាំងពីរបានបន្តជួយកម្ពុជាក្នុងការស្តារសេដ្ឋកិច្ច-សង្គម និងគាំទ្រដល់កិច្ចខិតខំនានា ក្នុងការអភិវឌ្ឍប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ ប្រទេសថៃជាប់ភូមិផងរបងជាមួយកម្ពុជាក៏បានរួមចំណែកដ៏សំខាន់ដែរ ទាំងនៅក្នុងដំណើការចរចា ទាំងក្នុងប្រតិបត្តិការដ៏សម្បើមមួយរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាចំនួន ៣៧០ ០០០ នាក់ ពីទឹកដីថៃមកកម្ពុជាវិញ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្ដែងនូវ ការដឹងគុណរបស់កម្ពុជា ចំពោះរដ្ឋាភិបាលផ្សេងទៀតដែលបានជួយរួមវិភាគទាន តាមលទ្ធភាពរៀងៗខ្លួនដល់ការបញ្ចប់ជម្លោះ និងកសាងប្រទេសដូចសព្វថ្ងៃ និងការដឹងគុណដល់ប្រទេសវៀតណាម ដែលតាមរយៈការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន បានជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមរយៈការដកកងទ័ពទាំងស្រុងរបស់ខ្លួនពីកម្ពុជានៅឆ្នាំ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចាដែលពេលនោះត្រូវជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com