ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធី បើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំទស្សនទានទីក្រុងឆ្លាតវៃសម្រាប់ក្រុង ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធី បើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំទស្សនទានទីក្រុងឆ្លាតវៃសម្រាប់ក្រុង ព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ក្នុងខេត្តព្រះសីហនុ។

លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋាន មនុស្ស ជាតិប្រចាំកម្ពុជា បានធ្វើបទបង្ហាញពីទីក្រុងឆ្លាតវៃ សំដៅដល់ទីក្រុង ដែលប្រើប្រាស់ បច្ចេកវិទ្យា ជាជំនួយដោះស្រាយបញ្ហានានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការលើក កម្ពស់គុណភាពសេវាសាធារណៈធ្វើឱ្យគុណភាពជីវិត និងសុខុមាលភាពប្រជា ជនកាន់តែ ប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។ ទីក្រុងឆ្លាតវៃមានសមត្ថភាពក្នុងការ គ្រប់គ្រងហា និភ័យសង្គមនានា ដោយប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធវៃឆ្លាត។ ទីក្រុងឆ្លាត មានសសរ ស្តមសំខាន់ៗសម្រាប់ការអភិវឌ្ឍចំនួន៦  មានដូចជា៖១. អភិបាល កិច្ចឆ្លាត, ២.សេដ្ឋកិច្ចឆ្លាត, ៣.បរិស្ថានឆ្លាត, ៤.ការរស់នៅឆ្លាត, ៥.ការធ្វើបម្លាស់ទីឆ្លាត និង៦.ពលរដ្ឋឆ្លាត។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបើកសិក្ខា សាលាទីក្រុងឆ្លាតវៃ ជាទីក្រុងប្រកបដោយនិរន្តរភាព និងបរិយាបន្ន បង្កើតឡើង តាមរយៈវិធីសាស្ត្រនេះ គឺផ្តោតលើមនុស្សដែលផ្អែកលើយេនឌ័រ និងគិតគូរពីសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ ដើម្បីកំណត់គំនិតផ្តួចផ្តើមមានចំនួន១៣ ប្រកបដោយភាពឆ្លាតវៃ និរន្តរភាព និងបរិយា បន្ននៃទស្សនទានទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ។ ទីក្រុងឆ្លាត នៃក្រុងព្រះសីហនុ គឺជាទីក្រុងដែលមានបរិស្ថាន ជាតំបន់សេដ្ឋកិច្ចពហុបំណង ជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុអាស៊ី និងជាកន្លែងដែលមានមនុស្សគ្រប់គ្នាចង់រស់នៅ ផ្ដល់នូវជីវភាពរស់ នៅដែលបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ មានបរិស្ថានប្រកបដោយនិរន្តរភាព សន្តិសុខ និងសុវត្ថិភាពសាធារណៈដោយប្រើប្រាស់ប្រព័ន្ធឌីជី ថល និងបច្ចេកវិទ្យា ដើម្បីជំរុញសេដ្ឋកិច្ច ពហុបំណង និងប្រសិទ្ធភាពអភិបាលកិច្ចល្អ ដើម្បីលើកកម្ពស់សុខុដុមនីយកម្ម និងសុខុមាល ភាពប្រជាជន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com