ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះចំនួន ០១ ខ្នង ដល់ស្រ្តីសាសនិកខ្មែរឥស្លាមមេម៉ាយម្នាក់ ចិញ្ចឹមកូនចំនួន ០៦នាក់ និងបន្តនាំអំណោយផ្តល់ជូនសាសនិកខ្មែរឥស្លាមជាង ១០០គ្រួសារ ក្នុងឃុំរំចេក ស្រុកមេមត់

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាអ៉ីម៊ាំខេត្ត បានអញ្ជើញជាអធិបតីភាព ពិធីប្រគល់ផ្ទះចំនួន០១ ខ្នង ជូនស្រ្តីសាសនិកខ្មែរឥស្លាមមេម៉ាយមានកូនក្នុងបន្ទុក ចំនួន ០៦ នាក់ និង បន្តនាំយកអំណោយ មានជាគ្រឿង ឧបភោគ-បរិភោគ ផ្តល់ជូនសាសនិកខ្មែរឥស្លាម ចំនួន ១០០ គ្រួសារ ស្ថិតនៅភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត, លោកជំទាវ យ៉ា ករី សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អ៉ីម៉ាំស្រុក មេឃុំ លោកគ្រូ-អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្ត ព្រមទាំងប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ជាង ១០០ គ្រួសារ ។

បន្ទាប់ពីបាន ប្រគល់ជូននៅផ្ទះចំនួន ០១ខ្នង មានបន្ទប់ទឹក ០១ ជូនដល់ស្ត្រីមេម៉ាយខ្មែរអ៉ីស្លាម ចិញ្ចឹមកូនប្រុស ស្រី ចំនួន ០៦ ក្នុងបន្ទុក នៅផ្ទះ ទំហំ ៥ ម គុណ ៦ ម តាមរយៈ លោក ម៉ាលិច អារ៉ាវ៉ីន ជាអំណោយសប្បុរសជនប្រទេសសឹង្ហបូរី រូម៉ាវាកាហ្វ RUMAH WAKAF រួចមក ។ ថ្លែងនាឱកាសនោះ ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៏លើកឡើងេះពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា បានបង្កលក្ខណៈងាយស្រួលគ្រប់បែបដល់ បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ធ្វើឲ្យមានសុខដុមនីយកម្មសាសនា ដោយ មិនប្រកាន់ និងគ្មានរើសអើងគ្នាទៅវិញទៅមក ។

ឯកឧត្តម តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ក៏បានសំណូមពរ ដល់ក្រុមការងារឃុំ ទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុបញ្ជីបោះឆ្នោត ដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅអ្នកទើបត្រឡប់ពីសំណាកស្រុក អ្នកគ្មានអត្តញ្ញាណប័ណ្ណ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំបានទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២១ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាឆ្នាំ ២០២២ ខាងមុខនេះ។

តមក ឯកឧត្តម ម៉ូត យូសុះ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងសាសនិកខ្មែរឥស្លាម ទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តផ្ទាល់ នូវវិធាន ៣កុំ ៣ការពារ ទប់ស្កាត់បានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៏កម្ពុជាយើង។

សូមជម្រាបថា អំណោយ មានជាគ្រឿងឧបភោគ-បរិភោគ នាំយកមកប្រគល់ជូននាពេលនេះ តាមរយៈ លោក ម៉ាលិច អារ៉ាវ៉ីន អំណោយសប្បុរសជនប្រទេសសឹង្ហបូរី រូម៉ាវាកាហ្វ RUMAH WAKAF ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍសហគមន៏ និងប្រទេសជាតិ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com