ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

 

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីរាជការរបស់ក្រសួង នៅថ្ងៃច័ន្ទទី៨ ខែឧសភា ឆ្នាំ២០២៣នេះ អញ្ជើញចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅ នៅខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

ក្នុងពិធីបុណ្យច្រត់ព្រះនង្គ័លនៅព្រឹកថ្ងៃច័ន្ទនេះ ឯកឧត្តម ឌិត ទីណា និងមន្ត្រីរាជការនៅមន្ទីរកសិកម្មខេត្ត រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងឯកអគ្គរដ្ឋទូតបរទេសផ្សេងទៀតបានចូលរួមប្រារព្ធកម្មវិធីបុណ្យនៅក្នុងខេត្តកំពង់ធំ យ៉ាងច្រើនកុះករ ដើម្បីបង្ហាញពីការចាប់ផ្តើម រដូវដាំដុះ ដំណាំ នៅក្នុងប្រទេស និងបង្ហាញពីការទស្សន៍ទាយទិន្នផលកសិកម្មក្នុងឆ្នាំនេះផងដែរ។

តាមទំនៀមទម្លាប់ ពិធីនេះ ត្រូវបានរដ្ឋាភិបាលរៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីទស្សន៍ទាយ ពីកម្រិត ទឹកភ្លៀង ការប្រមូលផលស្រូវ នាពេលខាងមុខ តាមរយៈគោឧសភរាជបរិភោគគ្រាប់ធញ្ញជាតិ ចំនួន៧មុខ រួមមាន ស្រូវ ពោត សណ្តែក ស្មៅ ល្ង ទឹក និងស្រា។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅពេលដែលមន្ត្រី ចាប់ផ្តើមប្រលែងសត្វគោអោយបរិភោគគ្រាប់ធញ្ញជាតិ ស្រាប់តែសត្វគោបរិភោគ ស្រូវ ពោត សណ្តែក រហូតដល់៩៥% ដែលករណីនេះ ព្រាមព្រះរាជគ្រូ នៅព្រះបរមរាជវាំង បានទស្សន៍ទាយភ្លាមៗថា ទិន្នផលកសិកម្មនៅឆ្នាំនេះនិងទទួលបានផលខ្ពស់។

ក្រោយពីកម្ពុជាមានសន្តិភាពឡើងវិញ ពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំឡើងតាមរាជបវេណី «ព្រះគោ» ឬ «គោឧសភរាជ» គឺនៅក្នុងឆ្នាំ១៩៩៣ ព្រះរាជពិធីនេះត្រូវបានរៀបចំនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិច ហើយចាប់ពីឆ្នាំ១៩៩៤រហូតមក ព្រះរាជពិធីនេះតែងប្រារព្ធឡើងនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំងរាជធានីភ្នំពេញ។ លុះដល់ឆ្នាំ២០១០ ពិធីនេះបានប្រារព្ធធ្វើនៅខេត្តសៀមរាប ដូចកាលនៅចន្លោះសង្គមរាស្ត្រនិយមចាប់ពីព្រះសម្តេចព្រះករុណា នរោត្តម សីហនុ យាងសោយទីវង្គតមក ពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានរៀបចំប្រារព្ធឡើងនៅតាមបណ្តាខេត្តផ្សេងៗ ដូចជា កាលពីឆ្នាំ២០១៣ ប្រារព្ធឡើងនៅខេត្តកំពង់ចាម ឆ្នាំ២០១៤នៅខេត្តកណ្តាល ឆ្នាំ២០១៥នៅខេត្តបាត់ដំបង ឆ្នាំ២០១៦នៅខេត្តសៀមរាប ឆ្នាំ២០១៧នៅខេត្តព្រៃវែង ឆ្នាំ២០១៨នៅខេត្តស្វាយរៀង ឆ្នាំ២០១៩នៅខេត្តតាកែវ។ ក្រោយមកនៅឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានផ្អាកប្រារព្ធពិធីនេះ។

ប៉ុន្តែដល់ឆ្នាំ២០២៣នេះ បានចាប់ផ្តើមប្រារព្ធឡើងវិញ នៅលើទឹកដីខេត្តកំពង់ធំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com