ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»..
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង គណ​:​អភិបាល នៃ​គណ​:​អភិបាល​ស្រុក​កោះធំ និង​គណ​:​អភិបាល នៃ​គណ​:​អភិបាលក្រុង​សំពៅ​ពូន នៃ​ខេត្ត​កណ្ដាល​….

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង គណ​:​អភិបាល នៃ​គណ​:​អភិបាល​ស្រុក​កោះធំ និង​គណ​:​អភិបាល នៃ​គណ​:​អភិបាលក្រុង​សំពៅ​ពូន នៃ​ខេត្ត​កណ្ដាល​….

​ស្រុក​កោះធំ​ ៖​ នា​រសៀល​ថ្ងៃ​អង្គារ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ថោះ ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខ​តំណែង គណ​:​អភិបាល នៃ​គណ​: អភិបាល​ស្រុក​កោះធំ និង​គណ​:​អភិបាល នៃ​គណ​:​អភិបាលក្រុង​សំពៅ​ពូន នៃ​ខេត្ត​កណ្ដាល ស្ថិតក្នុង​ស្រុក​កោះធំ​។
​ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ដល់​គណ​: អភិបាលក្រុង​-​ស្រុក​ទាំង​ពីរ ដែល​ទើប​តែងតាំង​ថ្មី ត្រូវមាន​គណនេយ្យភាព ជាមួយ​រាជរដ្ឋាភិបាល ថ្នាក់លើ និង​ធ្វើ​ជា​គំរូ ដោយ​ត្រូវ​ភាពស្មោះត្រង់ មាន​ការទទួលខុសត្រូវ ខិតខំ​បម្រើ ការពារ មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ បន្ថែម​ពី​នេះ អស់លោក លោកស្រី ត្រូវ​ឈ្វេងយល់​អំពី​ច្បាប់​នានា ត្រូវ​សិក្សា​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ​ដើម្បី​ធ្វើឱ្យ​ការងារ​ទទួលបាន​ជោគជ័យ​កាន់តែ​ប្រសើ​ឡើង​។

​ឯកឧត្តម​អភិបាល បាន​បន្តថា ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតីតភាព​ការងារ​កន្លងមក ទើប​រដ្ឋបាលខេត្ត បាន​លើក​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ និង​រាជ​រដ្ឋា ភិ​បាល ដើម្បី​ស្នើសុំ​តែងតាំង អស់លោក លោក ស្រី ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ ដឹកនាំ​អោយ​ក្រុង​-​ស្រុក មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត និង​ជា​ពិសេស​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម ក៏​បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​-​ស្រុក​ទាំង​ពីរ ដែល​បាន​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​កំណែ ទម្រង់​នានា ដែល​បាន កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ក្រុង​-​ស្រុក ឲ្យសម្រេចបាន​សមិទ្ធផ​ល និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com