ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»..
0

ល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ របស់ឈ្មោះ សូ សំឡូត ជួលខុនដូលេងនៅជាន់ទី៨ កំពុងដំណើរការយ៉ាងរលូន ក្នុងខណ្ឌសែនសុខ…

ល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ របស់ឈ្មោះ សូ សំឡូត ជួលខុនដូលេងនៅជាន់ទី៨ កំពុងដំណើរការយ៉ាងរលូន ក្នុងខណ្ឌសែនសុខ…

 

រាជធានីភ្នំពេញ÷ តាមប្រភពព័ត៌មានពីសាច់ញាតិអ្នកញៀនល្បែងស៊ីសង បានបង្ហើបប្រាប់ បណ្ដាញសារព័ត៌មានយើងអោយដឹងថា ខុនដូ១កន្លែង ស្ថិតនៅតាមផ្លូវណតរ៍ប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប នៅឡើយទេ ។

ទីតាំងមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា គេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០០.០០០រៀល(ដប់មុឺនរៀល)ឡើងទៅ នៅជាន់ទី៨ ដោយអនុញ្ញាតអោយអ្នកលេងចូលដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង អស់រយៈពេលមួយអាទិត្យទៅហើយ។ ចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។

ជុំវិញបញ្ហានេះ លោកវរសេនីយឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ក្រោយទទួលបានសេចក្តីរាយការណ៍ ពីបណ្ដាញសារព័ត៌មានលោកប្រាប់ថា ជុំវិញទីតាំងល្បែងស៊ីសងខាងលើ លោកពុំបានទទួលបានព័ត៌មាននោះទេ តែសុំឱ្យអ្នកសារព័ត៌មាន ធ្ធ្វើការជាមួយនឹងកម្លាំងជំនាញខណ្ឌសែនសុខ ដើម្បីចុះធ្វើការបង្ក្រាបទីតាំងខាងលើ។
ជុំវិញព័ត៌មានដែលទទួលបានថា លោកសូ សំឡូត ជាអ្នកបើកល្បែងបៀរស៊ីសងខាងលើ បណ្ដាញសារព័ត៌មាន
មិនអាចធ្វើការសុំបំភ្លឺ ពាក់ព័ន្ធនឹងករណីនេះ បាននៅឡើយទេដោយគ្មានលេខទូរសព្ទទំនាក់ទំនង។

សូមបញ្ជាក់ថាឈ្មោះ សូ សំឡូត ហៅឆាយ ជាមេល្បែងដ៏ល្បីល្បាញ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលក្រមឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធនិងករណីបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅឃ្លាំងលេខ៥២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ សង្ឃឹមថា លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ និង ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព នឹងមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ បណ្ដាញសារព័ត៌មាន ខ្ញុំរងចាំការបកស្រាយ ពីសាមុីភាគី ពាក់ព័ន្ធ និងល្បែងស៊ីសងខាងលើនេះ រៀងរាំម៉ោងធ្វើការ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com