ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រ ណាហ្គាភីស ចំនួន១៤៥០នាក់ នៅស្រុកកៀនស្វាយ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ

 

ឯកឧត្ដម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកបក្សក្នុងជូរកម្មករនិយោជិក រោងចក្រ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ភឺន ផល្លា, ឯកឧត្ដម គង់ លីវ៉ា, ឯកឧត្តម កែវ ផុន ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម មុំ សៀក ប្រធានសហព័ន្ធសហជីព ស្មារតីកម្មករខ្មែរ ព្រមទាំងមន្ត្រីគណបក្សក្នុងស្រុកកៀនស្វាយ អញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនកម្មករ កម្មការិនី រោងចក្រ ណាហ្គាភីស ចំនួន ១៤៥០នាក់ នារសៀល ថ្ងៃពុធ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ នៅភូមិព្រែកត្រែង១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជាកិច្ចចាប់ផ្តើម លោក ពៅ គឹមលី អនុប្រធានគណបក្សស្រុក បានធ្វើការរៀបរាប់អំពីសមាសភាព និងតួនាទីរបស់ថ្នាក់ដឹកនាំដែលបានចូលរួម និងពន្យល់អំពីសមិទ្ធិផលដ៏ខ្ពង់ខ្ពសរបស់គណបក្សប្រជាជនកម្ពុជាដល់ កម្មករនិយោជិកទាំងអស់។
កិច្ចបន្ទាប់ ឯកឧត្តម មុំ សៀក ប្រធានសហព័ន្ធសហជីព ស្មារតីកម្មករខ្មែរ បានសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និងបានថ្លែងថា ការងារជាកម្មករ កម្មការិនី ពីដំបូងឡើយ ទទួលបានប្រាក់ខែត្រឹមតែ 30ទៅ40$ តែប៉ុណ្ណោះក្នុងមួយខែ ក្រោមកិច្ចប្រឹងប្រែង និងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា កម្មករ និយោជិក រោងចក្រ ទទួលបាននូវប្រាក់ខែខ្ពស់ ចាប់ពី200$ ឡើងទៅ រំដោះនូវបានភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ភឺន ផល្លា បានសំណេះសំណាល និងសាកសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនីរោងចក្រទាំងអស់ និងបានពន្យល់អំពីភ្លើងសង្គ្រាម និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដូចសព្វថ្ងៃនេះ គឺអរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព ស្ថេរភាពជាតិ។ ឯកឧត្តមក៏បានផ្តល់ជាអំណោយបន្តិចបន្តួច ក្នុងម្នាក់ៗទទួលបានថវិការចំនួន២ម៉ឺនរៀលផងដែរ។
ជាកិច្ចបញ្ជប់ ឯកឧត្តម យូ សិរីវុឌ្ឍ ថ្លែងអំណរគុណចំពោះកម្មករ កម្មការិនី
ទាំងអស់ និងសូមនូមពរ ជឿជាក់ទៅលើសម្តេចតេជោ ជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដូចដែលបានឃើញជាក់ស្តែងដូចសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ អនុវត្តបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ, រក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com