ទាន់ហេតុការណ៍
ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ..
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការកោតសរសើរចំពោះប្រព័ន្ធផ្សព្វផ្សាយជាតិដែលបានប្រឹងប្រែងផលិតកម្មវិធី និងផ្សាយព័ត៌មាន ថ្មីៗទាន់ហេតុការណ៍

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ ដែលមានការចូលរួមប្រជុំផ្ទាល់ និងតាម រយ:ប្រពន្ធ័ Zoom ជាលក្ខណៈHybrid ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វើការវាយតំលៃខ្ពស់ចំពោះរាល់ភារកិច្ចការងារ ដែលបណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បានក្នុងពេលកន្លងមកនេះ ជាពិសេស អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជាទីភ្នាក់ ងារសារព័ត៌មានកម្ពុជា AKP ដែលបានប្រឹងប្រែងផលិតកម្មវិធី និងផ្សាយព័ត៌មាន ថ្មីៗទាន់ហេតុការណ៍ ជូនដល់សាធារណជនបានជ្រាប ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។

អ្វីដែលសំខាន់ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បាន ផ្សាយនោះ គឺប្រសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានលើកពីប្រធានការណ៏នានាក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញ នីមួយៗ បានធ្វើរបាយការណ៍ ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៍ក្នុងពេលមកនេះ ដោយបានផ្សាយពីទិដ្ឋភាព ដើរលេងកំសាន្តរបស់ប្រជាពលរដ្ឋនៅ តាម តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ពិសេសព្រឹត្តការណ៏របស់ជាតិសំខាន់ៗកើតមានឡើង ក្នុងនោះបានផ្សាយពីមានការឆ្លើយបំភ្លឺរបស់ព្រះរាជាណាចក្រ កម្ពុជា ទៅនឹងសារព័ត៌មាន បរទេសមួយចំនួនដូចជា The Guardian និង The Washington Post បានផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលបានចោទប្រកាន់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ។ ជាការឆ្លើយ តបនេះ ក៏មានការចេញញាត្តិគាំទ្រជាច្រើន និងបានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់បំផ្លើស ការពិតចំពោះ នាយករដ្ឋមន្រ្តី កម្ពុជា ថា មានលិខិតឆ្លងដែន នៃសាធារណរដ្ឋស៊ីប ឬ មានសញ្ជាតិស៊ីប ។

ទន្ទឹមនេះ ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ក៏បានផ្សាយយ៉ាងទូលំទូលាយ ពីគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់ និងស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យឥស្សរជនដែលកាន់មុខតំណែងជា ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន «សញ្ជាតិខ្មែរ តែមួយ គត់» ។ គំនិតផ្តួចផ្តើមនេះ គឺធានាទាំងខាងផ្លូវច្បាប់ និងនយោបាយ ឲ្យ មេដឹកនាំថ្នាក់កំពូលរបស់ជាតិកម្ពុជា ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងភក្តីភាព ចំពោះជាតិ មាតុភូមិកម្ពុជា ដើម្បីតម្កល់ផលប្រយោជន៍រយៈពេល វែងសម្រាប់ ប្រទេសកម្ពុជាផង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ ប្រទេសជាតិ និងសុខមាលភាពប្រជាជនផង ព្រមទាំងបញ្ចៀស និងប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកពីសំណាក់បរទេសខាងក្រៅ ចូលមកក្នុងកិច្ចការដឹកនាំប្រទេសកម្ពុជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com