ថ្ងៃទីពីរ នៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក វត្តព្រះបារមីវង្កដបុរី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ០៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញចូលរួមពិធីពុទ្ធាភិសេកព្រះអង្គធំ និងគំនូរបុរាណក្នុងព្រះវិហារ វត្តព្រះបារមីវង្កដបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។






