(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ០២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញចូលរួមពិធីក្រុងពាលី និងបង្ហួតទង់ ដង្ហែដុំនិម្មិតសីមា និងគ្រឿងបរិក្ខារប្រទក្សិណ ៣ជុំព្រះវិហារ នមស្ដារព្រះរតនត្រ័យ សមាទានសីល វេរព្រះវិហារ និងវេរដុំនិម្មិតសីមាប្រគេនចំពោះព្រះសង្ឃ និមិត្តព្រះសង្ឃចម្រើនព្រះបរិត្ត។






