ទាន់ហេតុការណ៍
ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​...
0

ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ គឺដើម្បីបម្រើផលប្រយោជន៍ជាតិជាធំ

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូល គឺ ដើម្បីផលប្រយោជន៍រ​យៈ​​ពេ​លវែងរបស់កម្ពុជា ពិសេសបញ្ចៀសនូវការ ជ្រៀតជ្រែកពីបរទេសលើកិច្ចការជាតិ និងឱ្យមេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិបង្ហាញនូវភក្តីភាពជូនជាតិនិងប្រជាជន។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងពិនិត្យលើការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីហេតុផលសំខាន់ចំនួន២គឺ សម្តេចគ្មានសញ្ជាតិពីរដូចការចោទដោយក្រុម ឧទ្ទាមក្រៅច្បាប់ និងដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិ។

សម្តេចតេជោបន្ថែមថា ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយនេះ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងល្បឿនលឿន បែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់គណៈរដ្ឋមន្ត្រីកម្ពុជា ដែលធ្វើការងារដោយមិនសម្រាក ហើយដើម្បីបញ្ជាក់ពីសញ្ជាតិរបស់ សម្តេច។ សម្តេចបញ្ជាក់ថា ទៅថ្ងៃមុខកម្ពុជានឹងត្រូវធ្វើការកំណត់ឱ្យកាន់តែទូលាយ ពីសញ្ជាតិរបស់មន្ត្រីខ្មែរ ប៉ុន្តែនឹងមិនមានការកំណត់ សញ្ជាតិ ឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា ព្រឹទ្ធសភានោះទេ ដើម្បីទុកផ្លូវឱ្យខ្មែរនៅក្រៅប្រទេស បាន ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។

សំឡេង៖ «ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែកពីបរទេស ទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធឱ្យនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោម ឥទ្ធិពលគេ។ ហើយតាមមតិការស្ទង់មតិសូម្បីតែលោកបណ្ឌិតសេង សារី ដែលធ្វើសម្ភាសន៍ថាគាត់ គាត់ចងក្រងឋានៈចាប់ពីអនុរដ្ឋលេខា ធិការឡើងទៅ បានសេចក្តីថាមន្ត្រីមុខងារនយោបាយគឺគ្របទាំងអស់ ទុកតែមន្រ្តីសាធារណៈ។ ប៉ុន្តែបើយើងធ្វើអ៊ីចឹងវានឹងប៉ះពាល់ទៅដល់បងប្អូនដទៃទៀត ដែលបង្ខំរត់ភៀសខ្លួនចេញទៅក្រៅប្រទេស ហើយបានទៅនៅបរទេស ត្រឡប់ចូលមកវិញ ដើម្បីរួមចំណែកកសាងប្រទេសក្នុងឋានៈជាមន្ត្រីថ្នាក់នេះឬថ្នាក់នោះ ប៉ុន្តែបើយើងបិទច្រករបៀបនេះគឺវាជាភាព ចង្អៀតចង្អល់មួយ។ ខណៈប្រទេសរបស់យើងខុសពីប្រទេសដទៃ ប្រទេសដ៍ទៃសូម្បីតែសាំងហ្គាពួរបើចង់ចូលសញ្ជាតិសាំងហ្គាពួរ ត្រូវលាសញ្ជាតិខ្មែរ ខ្ញុំចុះហត្ថលេខាស្នើបញ្ជាក់អំពីបញ្ហាហ្នឹង។ ប៉ុន្តែយើងទុកឱកាសសម្រាប់ឱ្យអ្នកដែលមានសញ្ជាតិពីរ អាចធ្វើបាន ជារដ្ឋមន្ត្រី ជាទេសរដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានសភា អនុប្រធានព្រឹទ្ធសភា ។ដូចនេះខ្ញុំនឹងរង់ចាំមើលអ្នកណាប្រឆាំង នឹងការធ្វើដូចនេះ អ្នកនោះគឺមានបំណងចង់ធ្វើនាយករដ្ឋមន្ត្រីឬគាំទ្រអ្នកធ្វើនាយករដ្ឋមន្ត្រី»។

គួរជម្រាបថា ត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ គណៈរដ្ឋមន្ត្រីបានលើកយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញ ដើម្បីបើកផ្លូវលើការកំណត់សញ្ជាតិខ្មែរតែមួយ លើប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនេះ បានធ្វើឡើង បន្ទាប់ពីមេឧទ្ទាម សម រង្ស៊ី បានផ្សព្វផ្សាយចោទប្រកាន់ខុស ពីការពិតថាសម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសស៊ីព្រ (Cyprus)។ ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានប្រគល់ការងារឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា,នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com