ទាន់ហេតុការណ៍
ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​...
0

ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដើម្បីផាកពិន័យរថយន្តធុនធ្ងន់មិនមែនចង់បានលុយបន្តិចបន្តួចរបស់ប្រជាពលរដ្ឋនោះទេ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដើម្បីផាកពិន័យរថយន្តធុនធ្ងន់មិនមែនចង់បានលុយបន្តិចបន្តួចរបស់ប្រជាពលរដ្ឋនោះទេ គឺដើម្បីកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ និងការពារផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែងតាមអាយុកាល ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងកំពុងតែធ្វើវិសោធនកម្មច្បាប់ ដោយធ្វើការផាកពិន័យចំពោះរថយន្ត ដឹកស៊ីម៉ង់ត៍ ដឹកទំនិញជាដើម ដែលបើកបរនៅខាងធ្វេងដៃ ធ្វើឱ្យមានគ្រោះថ្នាក់ មានការកកស្ទះ រថយន្តផ្សេងក្នុងការវ៉ាជែង ។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ ដោយសង្កេតឃើញថា ឡានដឹកស៊ីម៉ង់ត៍ ឡានដឹកទំនិញធុនធ្ងន់ ភាគច្រើននៅលើផ្លូវ២គន្លងទៅ២គន្លងមក ដោយពួកគាត់បើកបរប្រកាន់ឆ្វេងដែលធ្វើឱ្យមានការលំបាក ដល់អ្នកបើក ពីក្រោយដែលត្រូវវ៉ាជែង ដោយត្រូវបង្ខំចិត្តត្រូវឱ្យវ៉ាខាងស្តាំវិញ ដែលអាចបង្កជាគ្រោះថ្នាក់។

ឯកឧត្តមបានឱ្យដឹងទៀត តាមរយៈប្រទេសជិតខាង គេបានកំណត់រយៈពេលយ៉ាងយូរ៥នាទីដោយត្រូវវ៉ាជែងហើយត្រូវចូលមកស្តាំវិញ បើមិនដូច្នេះនឹងត្រូវផាកពិន័យ ក្រសួងកំពុងធ្វើវិសោធនកម្មច្បាប់របស់យើង និងដាក់ក្នុងច្បាប់នោះឱ្យច្បាស់ មានការពិន័យអន្តរការណ៍ប្រសិនណាឡានដឹកទំនិញ នោះប្រកាន់ឆ្វេងជានិច្ច ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ រាជរដ្ឋាភិបាលមិនមែនចង់បានលុយរបស់ប្រជាពលរដ្ឋនោះទេ ដែលលុយបានមកពីការផាកពិន័យទាំងនោះ មិនអាចយកមកសាងសង់ផ្លូវបានឡើយ ខណៈដែលការរឹតបន្តឹងនេះ ដើម្បីការពារទ្រព្យសម្បត្តិរបស់ជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

« តើរាជរដ្ឋាភិបាលចេះតែចង់ពិន័យប្រជារាស្រ្ត ? មិនមែនទេ យើងខ្ញុំមិនមែនចង់ផាកពិន័យចង់បានថវិកាបន្តិច បន្តួចមកខូចផ្លូវជួសជុលក៏មិនគ្រប់គ្រាន់ដែរ ផាកពិន័យមិនបានសាងសង់ផ្លូវបាន១គីឡូម៉ែត្រទេជូនប្រទេសជាតិ មិនចង់ធ្វើទេ ប៉ុន្តែធ្វើនេះដើម្បីថែរក្សាទ្រព្យសម្បត្តិជាតិយើងផង ការពារឬកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង កុំឱ្យមានការកកស្ទះបើយើងចេះតែបើកយឺតនៅខាងឆ្វេងគ្នាវ៉ាក៏មិនកើតសុខចិត្តមកវ៉ាខាងស្តាំ គ្រោះថ្នាក់ទៅទៀត ។ បើយើងរឹតបន្តឹងច្បាប់ថាយើងចង់បានថវិកា ប្រទេសជាតិកំពុងកូវីដផង រឹតបន្តឹងច្បាប់យកតែថវិកាមិនមែនទេ គឺដើម្បីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ » ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ច្បាប់គឺមានគ្រប់ពេលវេលាទាំងអស់ ២៤ម៉ោងលើ២៤ម៉ោង ដោយមិនមែនអនុវត្តពេលព្រឹកយប់មិនអនុវត្តនោះទេ ហើយការបង្តើតនេះ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា ប្រយោជន៍ជាតិយើង ក្នុងការធ្វើដំណើរឱ្យរលូន កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយជួយទៅប្រជាពលរដ្ឋមិ នមែនចង់បានផាកពិន័យ យកប្រាក់មកនោះទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com