ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

អបអរសាទរ​ពិធីបុណ្យឆ្លងឧបដ្ឋានសាលា​ និងសម្ពោធសមិទ្ធផលនានា​ ស្ថិតនៅក្នុងវត្ត​ កែវ​កុមារនេត្រ​ ហៅវត្តព្រែកក្មេង​ ស្រុកល្វាឯម​ ខេត្តកណ្តាល….

 

នៅព្រឹកថ្ងៃច័ន្ទ​ ៦កេីត​ ខែចេត្រ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២៣​ ព្រះសុធម្មមុនីភោគ​ រស់​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ និងជាព្រះអនុគណស្រុកល្វាឯម​ និងឯកឧត្តម​ គង់​ វិបុល​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធ​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម​ បាននិមន្ត​ និងអញ្ជេីញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា​ និងសម្ពោធសមិទ្ធផលនានា​ ស្ថិតនៅក្នុងវត្ត​ កែវ​កុមារនេត្រ​(ហៅវត្តព្រែកក្មេង)​ ស្ថិតនៅក្នុងឃុំព្រែកក្មេង​ ស្រុកល្វាឯម​ ខេត្តកណ្តាល។

ក្នុងនោះផងដែរដោយមានការនិមន្ត​ និងអញ្ជេីញចូលរួមជាកិត្តិយសអំពីសំណាក់​ ព្រះគ្រូខន្តីសំវរោ​ មុំ​ ខ្វាន់​ ព្រះគ្រូចៅអធិការវត្តព្រែកក្មេង​ ,​ឯកឧត្តមបណ្ឌិត​ ម៉ិញ​ បានកុសល​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកក្មេង,​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក​ និងលោក​ លោកស្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមបណ្តាលឃុំទាំង១៥,​ លោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក,​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុកល្វាឯម,​ សមាជិកក្រុ​មប្រឹក្សាស្រុក,​ អភិបាលរងស្រុក,​ នាយក​ នាយករងរដ្ឋបាលស្រុក,​ កងកម្លាំងទាំង៣​,​ ប្រធាន​ អនុប្រធានការិយាល័យ-អង្គភាពជំនាញចំណុះរដ្ឋបាលស្រុក,​ មេឃុំ​ និងសមាជិកក្រុមប្រឹក្សាឃុំ,​ លោកគ្រូ​ អ្នកគ្រូ​,​ សិស្សានុសិស្ស,​ តាជីយាយជី​ និងពុទ្ធិបរិស័ទជិតឆ្ងាយ។

ក្រៅពីប្រសាសន៍សំណេះសំណាល​សួសុខទុក្ខ​ និងផ្តាំផ្ញេី​ ឯកឧត្តមប្រតិភូ​គណៈអធិបតីឧបត្ថម្ភជូនតាជីយាយជី​ ចំនួន១៥០នាក់​ ម្នាក់ៗក្រណាត់ស​១ដុំ​ និងថវិកា២០,០០០៛,​ កម្លាំងអធិការរដ្ឋាននគរបាលស្រុក​ ថវិកា​២០០,០០០៛,​ ផ្នែកសឹងរងស្រុក​ ថវិកា​២០០,០០០៛,​ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រែកក្មេង​ និងកម្លាំងប្រជាការពារភូមិ​ ថវិកា​ ២០០,០០០៛,​ បន្ថែមពីនេះឯកឧត្តមបានឧបត្ថម្ភក្នុងកម្មពិធីបុណ្យថវិកា​ ២៨,០០០,០០០៛​ និងលោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភបាលស្រុក​ ឧបត្ថម្ភពិធីបុណ្យថវិកា​ ៥,០០០,០០០៛។ សរុបថវិកាចំណាយរបស់ឯកឧត្តមគណៈធិបតី ចំនួន ៣៣,៨៥០,០០០៛​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com