ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

រយៈពេល៣ថ្ងៃ ផ្លែមៀនប៉ៃលិន  ដែលដឹកមកកាន់ខេត្តត្បូងឃ្មុំ ចំនួន៥៨តោន លក់តម្លៃ ១.៩០០រៀល ក្នុង១គីឡូក្រាម ត្រូវបានលក់អស់ 

ខេត្តត្បូងឃ្មុំ ៖ រយៈពេល៣ថ្ងៃ ពីថ្ងៃ១២ ដល់ថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២១ ផ្លែមៀនប៉ៃលិន ដែលអ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បាននាំយកមកលក់ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក្នុងតម្លៃខាតដើម ចំនួន៥៨តោន ក្នុងតម្លៃត្រឹមតែ ១.៩០០រៀល ក្នុង១គីឡូក្រាម ត្រូវបានលក់អស់ ដែលមានទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងថ្ងៃលក់ចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចុះពិនិត្យការលក់ដោយផ្ទាល់ និងបានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

ក្នុងជំនួបសំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលអ្នកឧញ្ញ៉ា នាំយកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)មកលក់នៅខេត្តត្បូងឃ្មុំ និងស្វាគមន៍ជានិច្ចសម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងគោលបំណងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់មកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះដែរ អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បានជម្រាបឲ្យដឹងថា យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មកលក់ក្នុងតម្លៃខាតដើមជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ គឺដើម្បីឱ្យអ្នករស់នៅទីនោះបានភ្លក់រសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បញ្ជាក់ថា ៖ «ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ មានការសាមគ្គីគ្នាដ៏រឹងមាំក្នុងគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថា ហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនយើងឡើយ» ។ ម្យ៉ាងទៀត បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះកម្លាំងអង្គរក្ស និងកម្លាំងយោធភូមិភាគ ៥ ចូលរួមជួយបេះជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន» ។

អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បានសម្តែងនូវអំណអរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានផ្ដល់កន្លែងសម្រាប់ការលក់ផ្លែមៀនប៉ៃលិនផងដែរ ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃជួបសំណេះសំណាល ដើម្បីស្វែងយល់អំពីភូមិសាស្ត្រនៃខេត្តត្បូងឃ្មុំ ងាយស្រួលក្នុងការមកបណ្តាក់ទុនរកស៊ី លើវិស័យមួយចំនួន ។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង អ្នកឧញ្ញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញចុះពិនិត្យទីតាំងលក់ផ្លែមៀនប៉ៃលិន ក្នុងនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជួយទិញមៀនប៉ៃលិនចំនួន១តោន នឹង អ្នកឧញ្ញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភមៀនប៉ៃលិន ចំនួន៥តោន អង្គរ២០តោន និងថវិការចំនួន១០០លានរៀល ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com