ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សមត្ថកិច្ចឃាត់ខ្លួន ៥នាក់ ឯ២នាក់ទៀតរត់រួច ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ.

 

ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សមត្ថកិច្ចឃាត់ខ្លួន ៥នាក់ ឯ២នាក់ទៀតរត់រួច ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ….

(ខេត្តកណ្តាល)៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញស្នងការដ្ឋានខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដោយមានការចូលរួមសហការ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្ដសៀមរាប បានបើកកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេត ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) កើតហេតុ នៅថ្ងៃទី១២.០២.២០២៣ វេលាម៉ោង ២២:៤០នាទី នៅចំណុច លើចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ម៉េង លីសុធា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅក្នុងដេប៉ូលក់អីវ៉ាន់បោះដុំ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
-រងរបួសលើដើមដៃផ្នែកខាងឆ្វេង ០១កន្លែង។
-រងរបួសខ្នងផ្នែកខាងឆ្វេង ០១កន្លែង។
ជនសង្ស័យចំនួន០៧នាក់ (គេចខ្លួន០២នាក់) ឃាត់ខ្លួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២.ឈ្មោះ ហុក សំណាង ហៅបឺត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣.ឈ្មោះ អឿន ម៉ុងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៤.ឈ្មោះ សើ ឈុនឡេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៥.ឈ្មោះ ដុំ សុខវិសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្ដាល 1Y-9535។
វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស-ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4850 (ជិះធ្វើសកម្មភាព)។
២.ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២១ ឡើងតែម២០២២ ពាក់ផ្លាកលេខភ្នំពេញ 1IT-5779(ជិះធ្វើសកម្មភាព)។
៣.ម៉ូតូ ០១គ្រឿង ម៉ាក Honda C90 (គប់ជ្រុង) ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ កណ្ដាល 1A-6735 (ជិះធ្វើសកម្មភាព)។


៤.ទូរស័ព្ទម៉ាក VIVO ពណ៌ទឹកប្រាក់ ០១គ្រឿង។
៥.ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ០១គ្រឿង។
៦.កាំបិតផ្គាក់ ០១ ប្រវែង៥៤សង់ទីម៉ែត្រ ទំហំផ្លែ៥សង់ទីម៉ែត្រ ដងធ្វើអំពីឬស្សី ប្រវែង១៩.៥សង់ទីម៉ែត្រ មានដែកកងរុំគល់ផ្លែកាំបិតចំនួន០២ ពណ៌ស-ពណ៌ខ្មៅ។
៧.កាំបិតប៉័ងតោ ០១ ប្រវែង២៧សង់ទីម៉ែត្រ ទំហំផ្លែ ០៩សង់ទីម៉ែត្រ ដងធ្វើអំពីឈើ ប្រវែង១១សង់ទីម៉ែត្រ មានដែករុំគល់ផ្លែកាំបិត ០១ ពណ៌ខ្មៅ។
សភាពនៃរឿងហេតុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី ជនសង្ស័យឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង ឈ្មោះ ហុក សំណាង ហៅបឺត និងឈ្មោះ ដុំ សុខវិសាល នៅបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ក្រោយមកជនសង្ស័យឈ្មោះ វី សុភា ក៏បានជិះម៉ូតូម៉ាក Honda C90 (គប់ជ្រុង) ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ កណ្ដាល 1A-6735 មកដល់ ហើយក៏បានជុំគ្នាផឹកស៊ីនៅទីនោះ បន្ទាប់មកជនសង្ស័យឈ្មោះ វី សុភា សួរទៅជនសង្ស័យឈ្មោះ ហុក សំណាង ហៅបឺត ថា៖ អ្ហែងមានកាំបិតអត់ អញយកទៅកាត់គេមួយនៅស្ពានលេខ១៣ ភ្លាមនោះជនសង្ស័យឈ្មោះ ហុក សំណាង បានឆាតតាម Messenger ទៅជនសង្ស័យឈ្មោះអឿន ម៉ុងហាក់ និង ឈ្មោះ សើ ឈុនឡេង ថា៖ អ្ហែងយកកាំបិតមកជួបអញ នៅហាយលែន លុះក្រោយមកជនសង្ស័យឈ្មោះ អឿន ម៉ុងហាក់ និងឈ្មោះ សើ ឈុនឡេង ក៏បានយកកាំបិតទៅឲ្យ ជនសង្ស័យ ឈ្មោះ វី សុភា ហើយក៏ជួបជុំគ្នានៅបុរីហាយលែននោះ ក្រោយពីជួបជុំគ្នា ជនសង្ស័យឈ្មោះ ហុក សំណាង ក៏និយាយថា៖ បើជ្រុលទៅកាប់ហើយ កាប់យកម៉ូតូតែម្ដងទៅ ភ្លាមនោះជនសង្ស័យឈ្មោះ វី សុភា ក៏បានយល់ព្រម បន្ទាប់មកក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូមកស្ពានលេខ១៣ ពេលមកដល់ស្ថានីយប្រេងឥន្ធនៈ PTT ក៏នាំគ្នាចូលទៅចាក់សាំងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT នោះ ពេលចាក់សាំងរួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូចុះឡើង រហូតដល់វេលាម៉ោង២២:៤០នាទី ក៏បានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ពេលមកដល់ចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងចុះទៅបត់ជើងតូច ភ្លាមនោះក្រុមជនសង្ស័យទាំង ០៧នាក់ មធ្យោបាយម៉ូតូចំនួន ០៤គ្រឿង ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ចំនួន ០២គ្រឿង,ម៉ូតូម៉ាក Suzuki Nex ០១គ្រឿង និងម៉ូតូម៉ាកគប់ជ្រុង ០១គ្រឿងទៀត បានធ្វើសកម្មភាពកាប់ជនរងគ្រោះ ដោយជនសង្ស័យជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ជាអ្នកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត ត្រូវចំកំភួនដៃ ចំស្មា ខ្នង ពេលនោះជនរងគ្រោះក៏បានរត់ និងស្រែកឲ្យគេជួយ ចំណែកក្រុមជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ នាំគ្នាជិះសំដៅទៅទិសខាងត្បូង ចូលទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានរត់ទៅកន្លែងធ្វើការ នៅក្នុងស្តង់ដេប៉ូលក់អីវ៉ាន់ ប្រាប់មេការឲ្យទូរស័ព្ទប្តឹងសមត្ថកិច្ច។
ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ។ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២:០០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកមុខកំពូល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ រួមនឹងវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ក្រោយធ្វើការសាកសួរ ជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com