នៅព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមជាមួយ លោក ទៀង កុសារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ គឺភូមិផ្លូវត្រី និងភូមិថ្មគរ ស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
+ក្នុងនោះមានការចូលរួមពី ប្រធានការិយាល័យពាក់ព័ន្ធ លោកមេឃុំថ្មគរ និងប្រជាពលរដ្ឋប្រមាណ ២០០ នាក់មកពី ពីភូមិផ្លូវត្រី និងភូមិថ្មគរ៕






