ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

លោក នូ វណ្ណា ប្រធាន​ស្ថាន​នី​យ​ (ថ្ថ្លឹងរថយន្ត​មាន​ជ័យ )ស្រុក​ស្នួល​ខេត្តក្រចេះ​កំពុង​ប្រមូល​លុយ​ខុសច្បាប់ ពី​ឈ្មួញ​ដឹក​ទំនិញ​រថយន្ត​វេ​អង​ខ្នាត​យក្ស​ដែល​ផ្ទុក​លើស​ទម្ងន់​មិន​ចូល​ថ្លឹង​….

 

លោក នូ វណ្ណា ប្រធាន​ស្ថាន​នី​យ​ (ថ្ថ្លឹងរថយន្ត​មាន​ជ័យ )ស្រុក​ស្នួល​ខេត្តក្រចេះ​កំពុង​ប្រមូល​លុយ​ខុសច្បាប់ ពី​ឈ្មួញ​ដឹក​ទំនិញ​រថយន្ត​វេ​អង​ខ្នាត​យក្ស​ដែល​ផ្ទុក​លើស​ទម្ងន់​មិន​ចូល​ថ្លឹង​….

ខេត្ត​ក្រចេះ​÷ ក្រុម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា លោក នូ វណ្ណា ប្រធាន​ស្ថាន​នី​យ​ជញ្ជីង​ថ្លឹង​រថយន្ត មានជ័យ ស្រុក​ស្នួល​ខេត្ត​ក្រចេះ កំពុង​ប្រមូល​លុយ​ខុស​ច្បាប់​ពី​ក្រុម​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​វេ​អង​ខ្នាត​ធំ ដែល​ដឹក​លើស​ទម្ងន់ គេច​មិន​ចូល​ថ្លឹង​រថយន្ត​និង​ទំនិញ​។​
​ជាក់ស្តែង នៅ​យប់​ថ្ងៃទី​៣០,៣១ ខែ​មករា ឆ្នាំ​២០២៣​នេះ ត្រូវ​គេ​ឃើញ​មាន​រថយន្ត​វេ​អង​ខ្នាត​យក្ស​ដែល​ធ្វើ​ការដឹកជញ្ជូន​ទំនិញ​សង្ស័យ​ថា ជា​រថយន្ត​ដឹក​ផ្ទុក​លើស​ទម្ងន់​រត់​លើ​កំណាត់​ផ្លូវ​ធ្វើឲ្យ​រ​ម្ជួ​យ​ផ្លូវ​មាន​ការភ្ញាក់ផ្អើល​ដល់​អស់ម​ហាជន​ដែល​ធ្វើដំណើរ​តាម​ផ្លូវជាតិ​និង​ផ្ទះ​អ្នកស្រុក​ស្នួល​ខេត្តក្រចេះ​យើង​នេះ​។​
​ប្រជាជន​ក្នុងស្រុក​ស្នួល​ខេត្ត​ក្រចេះ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ទៅលើ​ស្ថាន​នី​យ​ថ្លឹង​រថយន្ត​”​មានជ័យ​”​ដោយ​អ្នកខ្លះ​ថា បើ​ដាក់​ជញ្ជីង​សម្រាប់​ថ្លឹង​រថយន្ត​ដែល​ផ្ទុក​លើស​ទម្ងន់ ហើយ​បែរជា​អ្នកគ្រប់គ្រង​ស្ថាន​នី​យ​ជញ្ជី​ឲ្យ​ក្រុម​ឈ្មួញ​ទំនិញ បើក​រថយន្ត​មិន​ចូល​ថ្លឹង​បែបនេះ ផ្លូវជាតិ​ដែល​រដ្ឋាភិបាល​បាន​ផ្គត់​ផ្គង​ថវិការ​ជាច្រើន​សម្រាប់​ការជួសជុល និង​អភិវឌ្ឍន៍​ម​ន្ថែ​ម​នោះ និង​រលាយ​ហឹនហោច​ជាក់​ជា​ពុំខាន​ឡើយ​។​
​ពលរដ្ឋ​បាន​រិះគន់​ចំៗ​ទៀតថា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​7 ស្រុក​ស្នួល​ខេត្តក្រចេះ​យើង​នេះ បើ​តាម​គត់​សម្គាល់​ត្រូវ​គេ​ឃើញ​ថា​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ខាងលើនេះ ត្រូវបាន​មន្ទីរជំនាញ​ធ្វើការ​ជួសជុល (​មិនចេះចប់ មិនចេះហើយ​)​ដោយ​ធ្វើឲ្យ​ខាតបង់​ថវិកា​ររបស់​រដ្ឋ​យ៉ាងច្រើន ដោយសារតែ​ទង្វើរ​របស់​អស់លោក​ដែល​នាំគ្នា​គិតតែ​ពី​ផលប្រយោជន៍​ខ្លួន​ចាំតែ​ប្រមូល​លុយ​ខុសច្បាប់ ក្បត់​និង​តួនាទី​ការងារ​របស់​ជាតិ​។​


​ពាក់ព័ន្ធ ស្ថាន​នី​យ​ថ្លឹង​រថយន្ត​មានជ័យ នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​នេះ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ​នេះ អង្គភាព​សារព័ត៌មាន យើង​បាន​ភ្ជាប់​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក នូ វណ្ណា ប្រធាន​ស្ថាន​នី​យ​ថ្លឹង​រថយន្ត មានជ័យ នឹង​លោក សាំង ប៊ុ​ថេន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក​ទាំង​ពីរ ជុំវិញ​បញ្ហារ​រថយន្ត​វេ​អង​ធុន​ដឹកទំនិញ​ខ្នាត​ធំ ដែល​បើកបរ​បង្ហួស​អញ្ជីង​មិន​ចូល​ថ្លឹង​នឹង​មាន​ផ្ទុក​ទំនិញ​ពេញព្រៀប បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ 7 ស្ទើរ​ហែក​ផ្លូវ​ជា​ពី​នោះ នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​លេខ​ទូរស័ព្ទ​របស់​លោក​ទាំង​សុទ្ធតែ​នៅ​ក្រៅ​តំបន់​សេវា​។​
​យ៉ាងណា​ក៍ដោយ លោក ឯក រ័ត្ន អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​បាន​ឆ្លើយតប​បញ្ជាក់​តាម​Telegram នៅ​ថ្ងៃ​ទី​៣០ មករា ២0២៣​នេះ​ថា សូម​អរគុណ​ខ្ញុំ​នឹង​ពិនិត្យ​ការងារ​នេះ​។ ករណី​រថយន្ត​វេ​អង​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដឹក​លើស​ទម្ងន់​វាង​មិន​ចូល​ថ្លឹង​នោះ រហូតមក​ដល់​យប់​ថ្ងៃទី​៣១​ខែ​មករា​នេះ​លោក​ក៍បាន​ប្រាប់​ទៅ​ប្រធាន​ស្ថានីយ​រួច​ហើយ​ឲ្យ​ពង្រឹង​ការងារ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com