ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បើកសិក្ខាសាលា ផ្តល់សុពលភាព និងផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវស្ដីពី “ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០…….

 

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បើកសិក្ខាសាលា ផ្តល់សុពលភាព និងផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវស្ដីពី “ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០…….

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា ផ្តល់សុពលភាព និងផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវស្ដីពី “ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០” នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស្ដីពី “ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០ គីជាត្រីវិស័យក្នុងការដឹកនាំ លើកកម្ពស់គុណភាព សុវត្ថិភាព បន្លែ ផ្លែឈើ ដែលផលិតដោយកសិករក្នុងខេត្តរបស់យើង ហើយក៏ជាការកៀរគរស្វែងរកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការនានា នៅក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ និងផ្លែឈើផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នក បរិភោគ ទីផ្សារ និងការកាត់បន្ថយជាបណ្តើរៗនូវការនាំចូលត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងទេសមួយចំនួនពីបរទេស យើងត្រូវពង្រឹងការផលិតឲ្យបានច្រើនក្នុងស្រុក ប្រកបដោយគុណភាព តាមរយៈការរៀបចំផែនការ ច្បាស់លាស់ក្នុងការវិនិយោគ និងការផលិត ស្របតាមកម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងសព្វថ្ងៃ ដែលមានជីវភាពកាន់តែល្អប្រសើរជាលំដាប់ ។

ក្នុងសិក្ខាសាលានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ មន្ទីរ ស្ថាប័នជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជនដែលពាក់ពន្ធ័ ពិសេសក្រុមហ៊ុន ដែលរកទទួលទានលើវិស័យកសិកម្ម សូមខិតខំជួយជ្រោមជ្រែង ដោយដាក់ឱ្យមានគម្រោងកម្មវិធី ឬសកម្មភាពរបស់ខ្លួន ក្នុងទឹកដីខេត្តកណ្តាលតាមរយៈ ការផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ “ស្ដីពីការអភិវឌ្ឍមាសបៃតងខេត្ត កណ្ដាល ២០២៣-២០៣០” ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត អភិវឌ្ឍន៍កសិកម្មមួយនេះ សម្រាប់ជាប្រយោជន៍ ជូនដល់ប្រជាកសិករក្នុងខេត្តកណ្តាល សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយភាពក្រីក្រ និងក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍ថា ស្ថានភាពភូមិសាស្ត្រខេត្តកណ្តាល គឺមានភាពអំណោយផល លើបន្លែនិងដំណាំរួមផ្សំ។

លោកបានបន្តថា ចាប់ពីឆ្នាំ២០០៨ – ២០១៦ ជាតំណាក់កាលទី១ ដែលមន្ទីរបានយកចិត្តទុកដាក់ ជំរុញផលិតកម្ម បន្លែនិងដំណាំរួមផ្សំដោយកាត់បន្ថយ ថ្លៃដើមផលិត (ជំរុញការប្រើប្រាស់ជីធម្មជាតិ និងថ្នាំកម្ចាត់សមាសភាពចង្រៃ ផ្សំពីរុក្ខជាតិ) កាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ដោយមានការចូលរួមគាំទ្រ ពីដៃគូអភិវឌ្ឍន៍នានា ពេលនោះ ក៏ចាប់ផ្តើមបញ្ចូលការងារ GAP លើបន្លែ និងផ្លែឈើ (រៀបចំសៀវភៅ GAP for Trainers និង GAP for Farmers) ។ ដំណាក់កាលទី ២ ចាប់ពីឆ្នាំ២០១៧ – ២០២១ មន្ទីរបានដាក់ចេញនូវ ទស្សនៈវិស័យ មាសបៃតងខេត្តកណ្ដាលដោយផ្អែកលើយុទ្ធសាស្ត្រ ៣ គឺ ១) ជំរុញផលិតកម្ម ២) សម្របសម្រួល និងគាំទ្រ ៣) ទីផ្សារ ដោយមានការចូលរួមអនុវត្តន៍ និងគាំទ្រពីកម្មវិធីASPIRE និងដៃគូអភិវឌ្ឍន៍នានា។ ដំណាក់កាលទី៣ ឆ្នាំ២០២២ គឺ ប្រមូលផ្តុំ ទិន្ននយ័ និង លិទ្ធផលសំរេចបាន ដោយផ្អែកលើ យុទ្ធសាស្ត្រច្បាស់លាស់ និងផែនការសកម្មភាពសំរាប់អនុវត្តជាច្រើន ដែលត្រូវចូលរួមគ្រប់ភាគីពាក់ពន្ធ័អនុវត្តន៍ រៀបចំជា ផែនទី បង្ហាញផ្លូវ ស្តីពី ‘ ការអភិវឌ្ឍមាសបៃតង ខេត្តកណ្តាល ២០២៣-២០៣០ ‘ ដែលបាន នឹង កំពង់ សិក្ខាសាលាផ្តល់ សុពលភាព និង ផ្សព្វផ្សាយ នាពេលនៈ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com