ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួនអ្នកសារព័ត៌មាន បង្ខំឱ្យផ្តិតមេដៃទាំងបំពាន នៅស្រុកលើកដែក សូមថ្នាក់ដឹកនាំជួយពិចារណា…

 

ប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួនអ្នកសារព័ត៌មាន បង្ខំឱ្យផ្តិតមេដៃទាំងបំពាន នៅស្រុកលើកដែក សូមថ្នាក់ដឹកនាំជួយពិចារណា…

កាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មាន ម្នាក់ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ ច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនទាំងបំពាន នាំយកទៅប៉ុស្តិ៍និងបង្ខំឱ្យផ្តិតមេដៃ ធ្វើកិច្ចសន្យា។
ករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មាន រូបនោះ បានឃើញនិងបានថតនៅរូបភាពឈ្មួញម្នាក់ ដែលបានធ្វើសកម្មភាពលួចដឹកជញ្ជូនបារីគេចពន្ធ (ម៉ាកបាយ័ន) ដឹកជញ្ជូនតាមម៉ូតូចេញពីកម្ពុជាទៅវៀតណាម ក្នុងមូលដ្ឋានច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ត្រង់ចំណុចទល់មុខប៉ុស្តិ៍កុងត្រូល នៅក្នុងវេលាថ្ងៃខែខាងលើ។


អ្នកសារព័ត៌មាន ដែលត្រូវបានប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួននោះ បានរៀបរាប់តាមដំណើររឿងថា៖ បន្ទាប់ពីថតរូបភាពការលួចដឹកជញ្ជូនបារីរួចមក ខ្លួនក៏បានរាយការណ៍ព័ត៌មានទៅមន្ត្រីគយនៅមូលដ្ឋានច្រកក្អមសំណដើម្បីសូមឱ្យអន្តរាគមន៍ តែផ្ទុយទៅវិញបែរជាគ្មានការអន្តរាគមន៍នោះទេ! ស្រាប់តែមួយសន្ទុះក្រោយមកបែរជាមានកងកម្លាំងនគរបាលអន្តោប្រវេសន៍មួយក្រុមធំមានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូដេញតាមគាត់រួចក៏ស្ទាក់ផ្លូវហើយធ្វើសកម្មភាពមកដកសោរម៉ូតូ ឡោមព័ទ្ធគាត់ ដូចក្រុមចោរប្លន់ ថែមទាំងគំរាមសំឡុត ហើយពេលនោះក៏មានប៉ូលិសអន្តោប្រវេសន៍ ឈ្មោះ ប្រា ម៉េងលី មកប្រតាយប្រតប់ឆក់យកទូរស័ព្ទ ដៃពីគាត់ជាអ្នកសារព័ត៌មានទៀតផង។
អ្នកសារព័ត៌មានដដែលរូបនោះ បានបន្ថែមទៀតថា៖ បន្ទាប់ពី ក្រុមប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួនគាត់យកទៅដល់ប៉ុសិ៍អន្តោប្រវេសន៍ ពេលនោះឈ្មោះ ងួន ម៉ាដូរ៉េ តួនាទីសេនាធិការច្រកអន្តោប្រវេសន៍ ក៏បានបង្គាប់បញ្ជាគាត់មិនឱ្យបញ្ចេញនូវរូបភាព ដែលខ្លួនថតបាននៅក្នុងមូលដ្ឋាន ហើយថែមទាំងបង្ខំគាត់ជាអ្នកសារព័ត៌មានឱ្យផ្តិតមេដៃធ្វើកិច្ចសន្យា ក្នុងការមិនបញ្ចេញរូបភាព។


សំណួរសួរថា៖ ហេតុអ្វីបានជាក្រុមប៉ូលិសអន្តោប្រវេសន៍ ច្រកកម្ពុជាវៀតណាម ក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ទាំងអស់នោះ នាំគ្នាមកធ្វើសកម្មភាពឃាត់ខ្លួនអ្នកសារព័ត៌មានលើដងផ្លូវជាសារធារណៈ ទាំងដែលអ្នកសារព័ត៌មានគ្មានកំហុស គ្មានបានប្រព្រឹត្តអំពើល្មើសច្បាប់អ្វីផងនោះ។ ចំណែកឯក្រុមឈ្មួញរកស៊ីដឹកជញ្ជូនបារីខុសច្បាប់ បែរជាមិនទៅចាប់ មកចាប់អ្នកសារព័ត៌មាន ដែលជាភ្នែកជាច្រមុះរបស់អស់លោកទៅវិញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ឋ បានមានប្រសាសន៍ដោយលើកយកមាត្រា៤០ «អំពីសិទ្ធដើរហើររបស់ប្រជាពលរដ្ឋ» ដោយឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «បើប្រជាពលរដ្ឋចង់ដើរហើរទៅណាជាសិទ្ធិរបស់គេ គឺមិនចាំបាច់ជូនដំណឹងទៅណាទេ» ក៏ប៉ុន្តែបើសិនជាគេចង់សរសេរទាក់ទិនអំពីអាជ្ញាធរសមត្ថកិច្ចកន្លែងណា គេហ្នឹងអាចមានសិទ្ធិទាក់ទងសុំសួរសុំការសម្ភាសន៍ ។ កាលលើកឡើងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេះដែរ គឺធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឪកាសសិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
ចំពោះករណីឃាត់ខ្លួនអ្នកសារព័ត៌មាន និង បង្ខំឱ្យអ្នកសារព័ត៌មានផ្តិតមេដៃលើលិខិតកិច្ចសន្យាដើម្បីជាថ្នូរក្នុងការមិនឱ្យបញ្ចេញនូវរូបភាពរបស់ឈ្មួញរកស៊ីខុសច្បាប់ ពីសំណាក់ប៉ូលិសអន្តោប្រវេសន៍ខាងលើ អ្នកសារព័ត៌មានជាតិជាច្រើន សូមចាត់ទុកករណីនេះជាការរំលោភបំពានលើសិទ្ធិដើរហើររបស់ប្រជាពលរដ្ឋ និងជាបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរបំផុត ហើយក៏ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សិទ្ធិមនុស្សនៅកម្ពុជា ដែលជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មហាជននិងអ្នកសារព័ត៌មានជាច្រើន សូមអំពាវនាវទទូចស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្នើដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍លើករណីខាងលើនេះផង និងសូមជួយរកយុត្តិធម៌ជូនដល់អ្នកសារព័ត៌មាន ដែលរង់ការរំលោភបំពានពីសំណាក់មន្ត្រីខាងលើនេះផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com