ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការសាងសង់របង ដ៏រឹងមាំនៅឆ្នេរអូរឈើទាលបានយ៉ាងរលូន ខណៈអាជ្ញាធរអះអាងថា មានច្បាប់ត្រឹមត្រូវ?.

 

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការសាងសង់របង ដ៏រឹងមាំនៅឆ្នេរអូរឈើទាលបានយ៉ាងរលូន ខណៈអាជ្ញាធរអះអាងថា មានច្បាប់ត្រឹមត្រូវ?.

ព្រះសីហនុ៖ សំណង់របងរឹងមាំស្កឹមស្កៃត្រូវបានសាងសង់នៅកណ្ដាលបណ្ដោយឆ្នេរអូរឈើទាលស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុត្រូវបានមតិមហាជនក៏ដូចជាភ្ញៀវទេសចរដែលមកលេងខេត្តព្រះសីហនុបានលើកឡើងថា ហេតុអ្វី?

ហេតុអ្វីជាសំនួរដែលប្រជាពលរដ្ឋឆ្ងល់ថា របងរឹងមាំនេះសាងសង់បានយ៉ាងរលូននៅលើឆ្នេរដោយមិនមានការហាមឃាត់ពីអាជ្ញាធរមន្ត្រីជំនាញក៏ដូចជាគណៈកម្មការឆ្នេរនោះឡើយ។ខណៈដែលអាជ្ញាធរបានលើកឡើងនាពេលកន្លងមកថាឆ្នេរសាធារណៈទាំងអស់ត្រូវបានយកមកធ្វើជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋមិនអនុញ្ញាតឱ្យបុគ្គលណាយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ គឺទុកជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្ត។

ប៉ុន្ដែផ្ទុយទៅវិញមកដល់ពេលនេះរបងត្រូវបានសាងសង់បានស្ទើរតែរួចរាល់ ១០០%ដោយទីតាំងរបងនៅតាមបណ្ដោយឆ្នេរអូរឈើទាលដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិតែងតែពេញនិយមមកលេងកម្សាន្តហើយក៏មានការថតបង្ហោះនៅតាមបណ្ដាញសង្គមនិងការចែករំលែកតៗគ្នាទាក់ទងនឹងការសាងសង់របងនៅឆ្នេរអូរឈើទាលនេះផងដែរ។

ជុំវិញការលើកឡើងពីមតិមហាជនខាងលើនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា សម្រាប់ទីតាំងដីដែលប្អូនបានលើកឡើងស្ថិតនៅទីតាំងនៅលើឆ្នេរអូឈើទាលដែលជាដីមានទំហំប៉ុន្មានជាជាង ៨.៤០០ ម៉ែត្រការ៉េនេះគឺជាដីដែលអតីតរបស់អង្គភាពនគរបាលជើងទឹក ហើយបើតាមការពិនិត្យស្រាវជ្រាវឯកសារមើលទៅគឺដីនេះគឺជាដីដែលរដ្ឋបានធ្វើនីតិវិធីអនុប្រយោគ ហើយបានក្លាយទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋពីសាធារណៈរបស់រដ្ឋមកជាឯកជនរបស់រដ្ឋហើយក៏បានប្រគល់ សម្បទានទៅឲ្យក្រុមហ៊ុនឯកជនមួយដែលជានីតិបុគ្គលហើយបន្ទាប់មកក៏បានចេញជាកម្មសិទ្ធិបន្តបន្ទាប់។លោកថាដូចនេះនីតិវិធីការកសាងប័ណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៧និងចេញប័ណ្ណតាំងពីឆ្នាំ២០០៨ ចេញប័ណ្ណកម្មសិទ្ធិឯកជន។

ដោយឡែកលោក ថៃ គឹមស័រ ប្រធានភូមិបាលក្រុងព្រះសីហនុក៏បានបញ្ជាក់ឲ្យដឹងដែរថា ការសាងសង់របងខាងលើនេះគឺម្ចាស់ដីបានសាងសង់នៅលើដីដែលមានប្លង់កម្មសិទ្ធិរបស់គេតែប៉ុណ្ណោះ គឺមិនបានសាងសង់នៅលើឆ្នេរនោះទេ ហើយលោកក៏បានចុះទៅវាស់វែង ឃើញថារបងបានសាងសង់ចូលមកក្នុងដីកម្មសិទ្ធិប្រវែងពីតឹកទៀតផងគឺមិនរំលោភចូលឆ្នេរនោះទេ។

លោកថា ដូចនេះការសាងសង់របងនៅឆ្នេរអូរឈើទាលខាងលើគឺត្រឹមត្រូវទៅតាមច្បាប់មិនដូចមតិមហាជនបានលើកឡើងទេគឺម្ចាស់ដីបានសាងសង់ត្រឹមត្រូវទៅតាមប្លង់ប្រព័ន្ធតែប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com