ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

អ្នកធាក់ស៊ីក្លូ៣០០នាក់ ទទួលបានអំណោយមួយចំនួនពីមូលនិធិត្រីចក្រយាន្តកម្ពុជា បន្ថែមពីលើប្រាក់ឧបត្ថម្ភរាល់ខែ

រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា បានចាត់ឱ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារ នាំអំណោយជាផ្លែមៀន មី ម៉ាស់និងអាល់កុលឬជែល មួយចំនួន ប្រគល់ជូនអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ យកទៅហូបចុកនិងការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺកាចសាហាវនេះ នៅតែបន្តរីករាលដាលនៅឡើយ ។

ថ្លែងក្នុងការផ្ដល់ជូនផ្លែមៀននិងសម្ភារមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ឱ្យដឹងថា បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន២គីឡូក្រាម មី១កេស ម៉ាស់ចំនួន២ប្រអប់និងអាល់កុលឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ ការពារខ្លួន ពីជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ផងដែរថា បងប្អូនអ្នកធាក់ស៊ីក្លូទាំង ៣០០នាក់ តែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជានិងជាអភិបាលរាជធានីភ្នំពេញ ។ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោនិងឯកឧត្តមអភិបាលរាជធានីភ្នំពេញនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ តែងទទួលបាន ការឧបត្ថម្ភពីមូលនិធិ ក្នុងមួយថ្ងៃទទួលបានទឹកប្រាក់ចំនួន៧០០០រៀល ស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។ បន្ថែមពីលើនេះ មូលនិធិ ក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាស់ អាល់កុលឬជែល និងសម្ភារមួយចំនួនថែមទៀត ជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារ ទប់ស្កាត់ជំងឺកូវី-១៩ផងដែរ ។ បន្ថែមពីនេះទៀតបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបាន ប័ណ្ណក្រីក្រ ប ស ស សម្រាប់ការ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋដោយមិនអស់លុយផងដែរ។

លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកាដែលត្រូវបើកជូនបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់នេះ គឺយើងបានរៀបចំ ដោយផ្ញើ ថវិកាទាំងនេះតាមប្រព័ន្ធផ្ញើលុយវីង ដើម្បីបង្កភាពងាយស្រួលឱ្យពួកគាត់ក្នុងការបើកថវិកាទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់ អាចបើកបាន១ដង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com