ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

រដ្ឋបាលរាជធានីភ្នំពេញប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១ សម្រាប់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង កុមារនិងយុវវ័យ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១ សម្រាប់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និង កុមារនិងយុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង នៅរាជធានីភ្នំពេញ ដើម្បីបង្កើតភាពស៊ាំក្នុង សហគមន៍ឱ្យកាន់តែរឹងមាំ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅនាពេលកន្លងមក អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ប្រមាណជាង ២០ម៉ឺននាក់រួចមកហើយ ខណៈពេលដែលការអនុវត្តន៍ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ សម្រេចបានជិត១លាន៧សែននាក់ ស្ទើរគ្រប់តាមផែនការកំណត់។

លទ្ធផលគួរជាទីមោទនៈនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ មាតាបិតា និង អាណាព្យាបាល ក្នុងការមកទទួល និងនាំបុត្រធីតា សាច់ញាតិរបស់ខ្លួនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅទប់ស្កាត់ និងឈានទៅកាត់ផ្តាច់ចរន្តចម្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា(Delta)។

រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយ ដោយមូលហេតុផ្សេងៗ ដូចជា មានបញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាអាទិ៍។ ដើម្បីបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យសម្រេចបានតាម លទ្ធផលគ្រោងទុក ក៏ដូចជាពង្រីកវិសាលភាពនៃការគ្របដណ្តប់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំងអស់ សំដៅបង្កើនភាពស៊ាំ ក្នុង សហគមន៍ឱ្យកាន់តែរឹងមាំនោះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្ត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងបន្តការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ នៅតាមមន្ទីរពេទ្យបង្អែកចំនួន ០៨ ទីតាំង រួមមាន មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង មន្ទីរពេទ្យបង្អែកព្រែកព្នៅ និងមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើង អញ្ជើញទៅទទួលចាក់វ៉ាក់សាំង បង្ការជំងឺ កូវីដ-១៩ ដូសទី១ និងដូសទី២ និងសូមមាតាបិតា និងអាណាព្យាបាលទាំងអស់នៅរាជធានីភ្នំពេញ នាំបុត្រធីតានិងសាច់ញាតិរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី១ ទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ដែលនៅ ជិតលំនៅឋានរបស់ខ្លួន ដូចបានជម្រាបជូនខាងលើកុំបីខាន នៅរៀងរាល់ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com