ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

កិច្ចប្រជុំស្តីពីការងារត្រួតពិនិត្យលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារគ្រប់គ្រងសន្តិសុខ និង សភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ និងច្រកទ្វារព្រំដែន រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការងារត្រួតពិនិត្យលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារគ្រប់គ្រងសន្តិសុខ និង សភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ និងច្រកទ្វារព្រំដែន រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈប្រព័ន្ធ Online Zoom កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីក្រុមការងារបច្ចេកទេស នៃខេត្តទាំងពីរបានប្រជុំត្រួតពិនិត្យ លើលទ្ធផលកិច្ចសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០១៩ និងលើទិសដៅការងារ ៦ខែចុងឆ្នាំ២០១៩ កាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២០ រួចមក ខេត្តទាំងពីរ មិនបានរៀបចំកិច្ចប្រជុំ៦ខែតាមកាលកំណត់នោះទេ ចាប់ពី៦ខែ ចុងឆ្នាំ ២០១៩មក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាមូលហេតុធ្វើអោយការផ្លាស់ប្តូរព័ត៌មានពុំបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបន្ថែមថា បើទោះបីជាយ៉ាងនេះក្តី ភាគីខេត្តទាំងពីរ នៅតែបន្តខិតខំយកចិត្តទុកដាក់វិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការដោះស្រាយនូវបាតុភាពអសកម្មនានា និង សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ពិសេសការងារទប់ស្កាត់ការរីករាលដានជំងឺឆ្លង កូវីដ-១៩ សំដៅបន្តរក្សាការពារតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ឆ្លើយតបសំណូមពររបស់ខេត្តនីមួយៗ និងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ។

ជាការឆ្លើយតបឯកឧត្តម ង្វៀន ថាញ់ងប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានយល់ស្របទៅនឹង ការលើកឡើងរបស់ភាកីកម្ពុជា ហើយភាគីវៀតណាមនឹងខិតខំ ជម្រុញកិច្ចសហប្រិតបត្តិការតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តម ង្វៀន ថាញ់ងប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងខេត្តកណ្តាល អានយ៉ាន ដែលបានអនុវត្តនាពេលកន្លងមក ដោយទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដែលសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការអនុវត្តកម្មវិធីការងាររួមគ្នា ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងខេត្តទាំងពីរ ដែលជាទុន និងមធ្យោបាយមួយយ៉ាងសំខាន់ក្នុងការស្វែងយល់ពីភាពខ្វះចន្លោះដែលនៅសេសសល់ ដើម្បីឱ្យយើងទាំងអស់គ្នារិះរកវិធីសាស្ត្រក្នុងការធ្វើសកម្មភាពរួមគ្នា ឱ្យរឹតតែមានប្រសិទ្ធភាពជាងមុន សំដៅផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃខេត្តទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com