ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន

ខេត្តកណ្តាល ៖ ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ឆ្នាំ២៥៦៥ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២១នេះ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម​ គង់ សោភ័ណ្ឌ សូមសម្តែងនូវការកោតសរសើរ និងអរគុណ ចំពោះ លោក អូម ផាត់ អតីតប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក លោកបានដឹកនាំមន្រ្តីក្រោមឱវាទនៃមន្ទីរបរិស្ថាន បំពេញតួនាទីឲ្យមានការរីកចម្រើនលើវិស័យកិច្ចការពារបរិស្ថាន ក្នុងរយៈពេលកន្លងមក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលបានបន្តថា ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ ក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលខេត្ត បានគាំទ្រលើវិស័យបរិស្ថាន និងបានជំរុញឲ្យមានការរៀបចំបរិស្ថានល្អតាមទីប្រជុំជន នៅតាមទីក្រុង-ស្រុក ដែលបានវិភាជន៍ថវិកាគុណប្រយោជន៍ខេត្តគាំទ្រដល់ក្រុង-ស្រុកជារៀងរាល់ឆ្នាំ ដែលជាលទ្ធផលជាមួយនឹងការខិតខំប្រឹងប្រែងនេះបានធ្វើឲ្យវិស័យបរិស្ថានអនាម័យទីក្រុងតាខ្មៅបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើទី២ ឆ្នាំ២០២០-២០២២ ។

ឯកឧត្តមបានបន្តទៀតថា ក្នុងកិច្ចការកែលម្អវិស័យបរិស្ថាន រដ្ឋបាលខេត្តបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារ អាហ័រណនីហរ័ណ សាធារណរដ្ឋកូរ៉េ លើផ្ទៃដីប្រមាណ ៥០ហិកតា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធអាងប្រព្រឹត្តិកម្មចម្រោះ ទឹកកខ្វក់ក្រុងតាខ្មៅ។ កាលពីពេលថ្មីៗនេះក្រសួងមហាផ្ទៃធនាគារពិភពលោក ក៏បានគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបង្កើតទីកន្លែងចាក់សំរាមតាមលក្ខណៈស្តង់ដារមួយកន្លែងដែលមានទំហំជាង ១០ហិកតា ដោយមានទាំងអាងប្រព្រឹត្តិកម្មច្រោះទឹកកខ្វក់ ស្ថិតនៅក្នុងឃុំទឹកវិលស្រុកស្អាងផងដែរ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក អូម ផាត់ អតីតប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក លោកបានដឹកនាំមន្រ្តីក្រោមឱវាទនៃមន្ទីរបរិស្ថាន បំពេញតួនាទីឲ្យមានការរីកចម្រើនលើវិស័យកិច្ចការពារបរិស្ថាន ក្នុងរយៈពេលកន្លងមក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះ លោក ពៅ សោមាណាក់ ដែលត្រូវបានក្រសួង​បរិស្ថានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថាន ដើម្បីបំពេញនូវរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវ​លើការងារបរិស្ថាន បន្តពីលោក អូម ផាត់ ដែលត្រូវទទួលភារកិច្ចថ្មីនៅទីស្ដីការក្រសួងបរិស្ថាន​។

ឯកឧត្តមបានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឲ្យមន្ត្រីក្រោមឱវាទគោរពស្រលាញ់ ហើយត្រូវមានទំនាក់ទំនងល្អ ជាមួយមន្ទីរជំនាញ និងអង្គការជាដៃគូរ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com