ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ទីតាំង​ល្បែងស៊ីសងភ្នាល់លុយ​នៅបូរីញូវថោន ផ្លូវ​១១៣​​ សង្កាត់ចោមចៅ៣ កំពុង​បើក​យ៉ាងគឃ្លើន​មិនឃើញមានអាជ្ញាធរណាម្នាក់ចុះបង្ក្រាបទាល់តែសោះ​,,,,,

 

ទីតាំង​ល្បែងស៊ីសងភ្នាល់លុយ​នៅបូរីញូវថោន ផ្លូវ​១១៣​​ សង្កាត់ចោមចៅ៣ កំពុង​បើក​យ៉ាងគឃ្លើន​មិនឃើញមានអាជ្ញាធរណាម្នាក់ចុះបង្ក្រាបទាល់តែសោះ​,
(ភ្នំពេញ) ៖ បញ្ហា​ហ្គេមបាញ់នៅតែបញ្ហា​កើតឡើងឥតឈប់ឈរ​ទោះបីជាមានការបង្ក្រាប​យ៉ាងណាក៏ដោយ​ ជាពិសេស​គឺ​​ការ​បើកដៃរ​មិនមានការ​បង្ក្រាប​ទាល់តែសោះ​ ថ្មីៗនេះ​មានទីតាំងហ្គេមអនឡាញ​ភ្នាល់លុយ​មួយ​កន្លែង​ ស្ថិតនៅបូរីញូវថោន​ ផ្ទះគ្មានលេខ តាមបណ្ដោយ​ផ្លូវ១១៣ សង្កាត់ចោមចៅ​ទី​៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ដែលផ្គើន​នឹងបទបញ្ជា​របស់ដឹកនាំខ្លាំងមែនទែន​។


យោង​តាមប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋ​ បានថ្លែងប្រាប់អង្គភាពព័ត៌មាន ពន្លឺតាខ្មៅ ឲ្យដឹងថា ទីតាំង​មួយ​កន្លែងខាងលើនេះ​ជារបស់​ជនជាតិ​ចិន ដែលបានបើកឲ្យក្មេង​ៗ​ និងមនុស្ស​​វ័យ​ជំទង់ចូលលេង​ភ្នាល់លុយ​​យ៉ាង​គឃ្លើនតែម្ដង​ ដោយ​មានមន្ដ្រីធំៗគ្រាក់ៗកាងនៅពីក្រោយ​ខ្នង ដើម្បីឲ្យ​ដំណើរការយ៉ាងរលូន​។ ដោយ​សារ​តែមាន​មន្ដ្រីធំៗ​គ្រាក់​នៅពីក្រោយខ្នងបែបនេះ​ហើយ​ ទើប​ម្ចាស់ទីតាំង​ហ៊ាន​បើក​យ៉ាងសេរី​តែម្ដង​ ដែលមិនខ្លាំង​អ្វីទាំង​អស់ទោះបីបទបញ្ជា​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាបញ្ជា​បិទល្បែងស៊ីសង​យ៉ាង​ដាច់អលង្កាតែម្ដង​។

សូមជម្រាបជូន​ថា កាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ​ សម្ដេចតេជោ​ ហ៊ុន សែន បាន​បង្ហោះ​សារជា​សំឡេង​ដែល​មាន​រយៈពេល​ជាង​២១​នាទី​ នៅ​លើទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់សម្ដេច​​ ដោយ​បាន​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​កាន់មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ឱ្យ​បង្ក្រាប​ឱ្យ​អស់នូវ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ខណៈសកម្មភាព​បើកល្បែងស៊ីសង​ ដែល​ជ្រក​ក្រោម​ស្លាក​ល្បែង​ឡូតូ​ និងមាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់ បាន​រីករាល​ដាលនៅ​តាម​ហាង​កាហ្វេ​ និង​ហាង​គុយទាវ​ជាដើម។ ​ក្នុងនោះ​ផងដែរ​ សម្ដេច​ក៏​បាន​បញ្ជា​អាជ្ញាធរ​ឱ្យបិទ​ហាង​រក​ស៊ី​ណា ​ដែល​នៅតែបន្ត​បើកល្បែង​ស៊ី​សង​ទាំងនោះ​ឱ្យ​បាន​ជា​ដាច់​ខាត ប្រសិន​បើ​រក​ឃើញនោះ។


សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានថ្លែងថា​៖ «ខ្ញុំ​គិត​ថា​ កន្លែង​លេង​ល្បែង​មួយ​ចំនួន មិន​មែន​មន្ត្រី​មូលដ្ឋាន​មិន​ដឹង​នោះ​ទេ​ ទាំង​កម្លាំង​នគរ​បាល ឬ​អាវុធហត្ថ​ ឬមន្ត្រី​រដ្ឋ​បាល​របស់​យើង។ ​ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា​ អស់​លោក​មាន​ឆន្ទៈ​ធ្វើ​ ឬ​មិន​ធ្វើ​ ឬ​ក៏​កន្លែង​នោះ​ជា​ទី​កន្លែង​រក​ប្រាក់​របស់​អស់​លោក។ ​នេះ​ជា​ចំណុច​ ដែលខ្ញុំគួរ​តែត្រូវ​និយាយ​ដោយ​ត្រង់ៗ ទៅ​កាន់​អស់​លោក​តែ​ម្តង»។
សម្ដេច​តេជោ ហ៊ុន​ សែន ​បាន​សង្កត់​ធ្ងន់​ថា៖​ «ខ្ញុំ​មិន​ញញើត​ដៃ​ជា​មួយ​ការ​ដកចោល​ ដក​ចេញ​ពី​មុខ​តំណែង​ ជាមួយ​អភិ​បាល​ខេត្ត​ ឬអភិ​បាល​រង​ ឬ​អភិបាល​ស្រុក​ ឬក៏ឋានៈ​នាយ​ទាហាន នគរ​បាល អាវុធ​ហត្ថ​ ចាប់​ពី​ស័ក្កិ​ប្រាំ​ឡើង​លើ ខ្ញុំ​នឹង​ចេញ​អនុក្រឹត្យ​ដើម្បី​បញ្ចប់​ភារកិច្ច​ចោល​តែ​ម្តង»។
ទាក់ទិន​នឹងបញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​សូមសំណូមពរដល់លោក​ សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈខណ្ឌ​ពោធិ៍សែនជ័យ​ ដែល​ទើប​ចូលកាន់ដំណែងថ្មីៗ និងលោកវរសេនីយ៍ឯក ម៉ន វុធី​ អធិការនគរបាល​ខណ្ឌពោធិ៍សែនជ័យ​ មេត្តា​ចុះត្រួតពិនិត្យទីតាំង​បទល្មើសខាងលើនេះផងទាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com