ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ចុះត្រួតពិនិត្យការងារជួសជុលផ្លូវលេខ ២០៦ ដោយធ្វើ គ្រឹះឡើងវិញ និងអ៊ុតកៅស៊ូ ប៊ីទីមីណឺ(AC) នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ចុះត្រួតពិនិត្យការងារជួសជុលផ្លូវលេខ ២០៦ ដោយធ្វើ គ្រឹះឡើងវិញ និងអ៊ុតកៅស៊ូ ប៊ីទីមីណឺ(AC) នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការជួសជុលផ្លូវលេខ ២០៦ ដោយធ្វើគ្រឹះឡើងវិញ និងអ៊ុតកៅស៊ូប៊ីទីមីញ៉ូ (AC) មានកម្រាស់ ១តឹក បែកចេញជាពីរស្រទាប់ ដោយស្រទាប់ទី១ កម្រាស់៥សង់ទីម៉ែត្រ និងស្រទាប់ទី ២ មានកម្រាស់ ៥សង់ទីម៉ែត្រ មានប្រវែងសាងសង់សរុប ៨៤០ម៉ែត្រ ទទឹងជាមធ្យម១០ម៉ែត្រ ដោយចំណុចចាប់ផ្ដើមពីស្ពានថ្ម រហូតដល់ រង្វង់មូលព្រះនរាយណ៍។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ផ្លូវនេះ កាលពីមុនមកជាផ្លូវប្រភេទម៉ាកាដាំ(ផ្លូវកៅស៊ូធ្វើគ្រឹះស្អាតហើយគេយកថ្ម(៤x៦) ក្រាលពី លើដីគ្រឹះ រួចយកដីដំបូកចាក់ក្រាលពីលើឲ្យចូលក្រហែងថ្មឲ្យចេញតែក្បាល រួចគេស្រោចកៅស៊ូ ហើយចាក់ថ្ម(២x៣)រួចកិនថ្មឲ្យជាប់នឹងកៅស៊ូ ហើយចាក់កៅស៊ូលើថ្ម(២x៣)មួយសារទៀត រួចហើយ ចាក់ថ្ម(១x២)ពីលើមួយជាន់ទៀត ហើយស្រោចកៅស៊ូពីលើ ហើយក្រាលថ្មល្អិត(១x១)ពីលើ រួចកិនពីលើតែម្តង) បន្ទាប់មកប្រែក្លាយជាប្រភេទកៅស៊ូពីជាន់ DBST និងមកដល់សព្វថ្ងៃ ជាប្រភេទ AC ផ្លូវនេះមានអាយុកាល ជាង ២០ ឆ្នាំហើយ (ពីឆ្នាំ២០០០) ដោយរងការខូចខាតជាច្រើន មានស្នាមប្រេះ មានសំបុកមាន់ និងផតស្រុតដោយកន្លែង ទៀតផង។ ដោយឃើញមានបញ្ហាទាំងអស់នេះ ក្រុមមន្ត្រីជំនាញបានធ្វើការសិក្សាជួសជុលស្តារឡើងវិញ នូវកំណាត់ផ្លូវមួយខ្សែនេះ ដោយធ្វើការ កាយយកគ្រឹះចាស់ដែលគ្មានគុណភាពចេញ កៀកិនបង្ហាប់ ចាក់ថ្ម និងខ្សាច់ សំរាប់ស្រទាប់គ្រឹះរង។ សំរាប់គ្រឹះសំខាន់ យើងប្រើប្រាស់បច្ចេកទេស Stabilized ដោយប្រើប្រាស់ស៊ីម៉ង់ លាយជាមួយថ្មមិច M30។

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ការជួសជុលផ្លូវលេខ ២០៦ គឺបានបង្ហាញ អំពីការអនុវត្តដោយយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលមាន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាមគ្គុទេសដ៏ឆ្នើម បន្តចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាពដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេស កម្ពុជា ឆ្ពោះទៅរកការរីកចម្រើន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com