ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរជំនាញពាក់ពន្ធ័មានវិធានការករណីលោកស្រី ងួន គីថារី ហៅស្រីនិច្ច ហ៊ានបើកផ្សារអត់ច្បាប់និងធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរនៅស្រុកបាធាយ ……

 

ប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរជំនាញពាក់ពន្ធ័មានវិធានការករណីលោកស្រី ងួន គីថារី ហៅស្រីនិច្ច ហ៊ានបើកផ្សារអត់ច្បាប់និងធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរនៅស្រុកបាធាយ …..
ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ និង អាជីវករក្នុងមូលដ្ឋាន សូមសំណូមពរនិងរងចាំមើលចំណាត់ការរបស់អាជ្ញាធរជំនាញពាក់ព័ន្ធតើមានវិធាការចំពោះករណី លោកស្រី ងួន គីថារី ហៅស្រីនិច្ច ម្ចាស់ផ្សារសំបូរ (ហៅផ្សាររុងរឿង) ទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាម នៅពេលណា? ខណៈដែលកំពុងរងការរិះគន់ និងបណ្តឹងពីពលរដ្ឋដែលរស់នៅជុំវិញថា បង្កើតផ្សារដោយមិនខ្វល់ខ្វាយពីបញ្ហាបរិស្ថាន គ្មានអនាម័យ ផ្សារសាងសង់ឡើងខុសច្ចេកទេស  គ្មានច្បាប់ទម្លាប់ គ្មានអាជ្ញាបណ្ណ និងបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

បើយោងតាមលិខិតជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តកំពង់ចាម លេខ៥៨២ ប.ស្ថ ក.ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដែលពលរដ្ឋបានប្តឹងទៅមន្ទីរបរិស្ថានខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ មន្ទីរបរិស្ថានខេត្ត បានស្នើឲ្យម្ចាស់ផ្សារធ្វើកិច្ចសន្យាការពារបរិស្ថាន ដោយទុករយៈពេល ៣០ថ្ងៃឲ្យជួយមើលបរិស្ថានអនាម័យ ក្នុងផ្សារសំបូរ ហៅផ្សារុងរឿង របស់លោកស្រី ងួន គីថារី ហៅស្រីនិច្ច ដែលបានបើកផ្សារលក់ដូរ យ៉ាងអាណាធិបតេយ្យ ខ្វះបច្ចេកទេសផ្នែកបរិស្ថាន អនាម័យ បង្កកសំរាម បង្កើតជាភក់ជ្រាំ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញ។

ខណៈដែលយ៉ាងលោកស្រី ងួន គីថារី និងបក្ខពួកកូនចៅ ឃើញតែដើរទារលុយថ្លៃភាសុី ថ្លៃតូប ថ្លៃអនាម័យសណ្តាប់ធ្នាប់ ជាធម្មតា តែបើការសំអាតអនាម័យវិញនោះគឺគ្មានទេ បណ្តែតបណ្ដោយឱ្យសំរាមហូរកកស្ទះលិចក្នុងផ្សារលិចផ្លូវ ក្លាយជាក្លិនស្អុយរលួយពេលភ្លៀងធ្លាក់មកម្តងៗ។

កន្លងមកលោក ខឹម គឹម មេឃុំសំបូរ ស្រុកបាធាយ បានឲ្យដឹងដែរថា ផ្សាររបស់លោកស្រី ងួន គីថារី គឺជាផ្សារអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ គ្មានអជ្ញាបណ្ណ ពោលគឺជាផ្សារសេះហោះ។

ជុំវិញការចោទប្រកាន់ខាងលើនេះ “ដើមក្រសាំង”នៅមិនទាន់អាចសុំការបកស្រាយបំភ្លឺពីលោកស្រី ងួន គីថារី ហៅស្រីនិច្ចបាននៅឡើយទេ។

លោក ផេន សុផល អភិបាលស្រុកបាធាយ បានប្រាប់”ដើមក្រសាំង”ថា៖ រឿងនេះលោកបានបន្តដោះហើយ ព្រោះមានហេតុច្រើន តែផ្សារចាស់នោះវាអត់មានច្បាប់ទម្លាប់មែន ។

ដោយឡែក លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យ”ដើមក្រសាំង”ដឹងថា៖ លោកបានដឹងរឿងនេះហើយ លោកក៏ធ្លាប់បានចាត់ការមួយជំហានហើយដែរ ប៉ុន្តែដោយម្ចាស់ផ្សាររូបនេះ មានចរិតមានះ អឿអួតអាងខ្លាំងពេក មិនខ្លាចរអា មិនគោរពច្បាប់ឡើយ ពោលគឺលោកស្រី ងួន គីថារី ហៅស្រីនិច្ច មិនបានសហការជាមួយនឹងមន្ត្រីជំនាញរបស់លោកទេ ហើយលោកនឹងសុំគោលការណ៍ទៅលោកអភិបាលខេត្តចាត់ការបន្តពីបញ្ហានេះ។

យ៉ាងណាក្តី ចំពោះករណីខាងលើនេះ ពលរដ្ឋទទូចស្នើសុំ ដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការ បញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវ ចំពោះផ្សារសំបូរហៅផ្សាររុងរឿងរបស់លោកស្រី ងួន គីថារី ហៅស្រីនិច្ច ទីតាំងនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com