ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្ដម ឈឿន មុនី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ចុះសំណេះ សំណាលនិងសួរសុខទុកដល់យុវជនគណបក្សក្នុងស្រុកឆែបនិងស្រុកជ័យសែន

ខេត្តព្រះវិហារ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឈឿន មុ​នី​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងឯកឧត្តម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខយុវជនគណ បក្សក្នុងស្រុកចំនួន២ គឺពេលព្រឹកជួបសំណេះសំណាលជាមួយយុវជនគណ​ប​ក្សក្នុងស្រុកឆែប និងពេលរសៀលអញ្ជើញជួបសំណេះសំណាលជាមួយយុវ​ជ​​នស្រុកជ័យសែន។

ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក គឹមសាន ប្រ​ធា​នក្រុមការងារយុវជនគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទា​វ​ លោក លោកស្រី ជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត និងថ្នាក់​ដឹ​កនាំព្រមទាំងសមាជិកយុវជនគណបក្សស្រុកទាំង២ ជាច្រើនរូប។ មានប្រសាសន៍ទៅកាន់យុវជនគណបក្សទាំង២ស្រុកនាពេលនោះ ឯកឧត្តមឈឿន មុនី បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧ​ត្ត​​មមាស សុភា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ទាំងថ្នាក់កណ្ដាល និងថ្នាក់ខេត្តជូនដល់យុវជនគណបក្សទាំង២ ស្រុកផងដែរ។ ក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្ស ក្នុងបណ្ដាស្រុកទាំង២ ដែលកន្ល ងមកបានយកចិត្តទុកដាក់ខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងលក្ខណៈសាមគ្គីភាពដ៏រឹងមាំ និងបានធ្វើឲ្យប្រសើឡើងនូវរចនា សម្ព័ន្ធ និងអង្គការចា​ត់​តាំងរបស់ក្រុមការងារយុវជនរបស់គណបក្ស ព្រមទាំងបានចូលរួ​ម​យ៉ា​ងសកម្មក្នុងការជួយសង្គមជាតិរបស់យើង។ ឯកឧត្តមក៏បានជំរុញបន្ថែមទៀត ទៅដល់យុវជនគណបក្សទាំងអស់ត្រូវខិតខំបន្តទៀតក្នុងការពង្រឹងរបៀបរបបការងាររបស់ក្រុមការងារយុវជនទៅតាមភារកិច្ចផ្សេងៗដែលថ្នាក់ដឹកនាំគណបក្សបានចាត់តាំង និងប្រគល់ជូនដើម្បីបុព្វហេតុគណបក្ស និងដើម្បីយកប្រៀបឈ្នះជូនគណបក្ស។ បន្ថែមពីនេះទៀត ត្រូវចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា ដែលបានកំពុងរីករាលដាលនៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ។ ព្រមទាំងបានជំរុញដល់ បងប្អូន ត្រូវមានអនាម័យជាប់ជាប្រចាំ និងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិ​សេសវិធានការទាំង៦ចំណុច របស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ។ នៅក្នុងឱកាសជួបសំណេះសំណាលនិង សួរសុខទុក្ខយុវជនទាំង២ស្រុកនេះ ឯកឧត្តមក៏បាននាំយកនូវសម្ភារមួយចំនួនជូនដល់ក្រុមការងារយុវជនគណបក្សផងដែរ រួមមាន៖ ក្នុង១ស្រុកៗទទួលបាន ទឹកក្រូច​១០​កេ​ស ទឹកសុទ្ធ១០កេស ម៉ាស់១០ ប្រអប់ (ស្មើ៥០០បន្ទះ) និងអាវយុវជន​ចំ​នួន៣០អាវ ព្រមទាំងកុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនព្រីនធ័រមួយគ្រឿង និងទូរស័ព្ឌ១៤គ្រឿងសម្រាប់១៤ឃុំ ក្នុងនោះឯកឧត្ដមអភិបាលខេត្តចូ​ល​រួមឧបត្ថម្ភម៉ាស់ N95 ១០០ម៉ាស់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com