ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ផ្សារលើធំថ្មីខេត្តសៀមរាបត្រូវបានអាជ្ញាធរខេត្តសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឱ្យបើកដំណើរការផ្សាលើធំថ្មីឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយការបើកឱ្យលក់ដូរ ប្ដូរវេនគ្នារយៈពេល៧ ថ្ងៃម្ដង។

ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបមាន ប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ក្នុងរយៈដ៏ខ្លីខាង មុខនេះ ប៉ុន្តែការលក់ដូរនេះ គឺអាជីវករត្រូវប្ដូរវេនគ្នា រយៈ ពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ ដោយអ្នកលក់នៅចំហៀងផ្សារអាចលក់បានមួយសប្ដាហ៍ ហើយប្ដូរឱ្យអាជីវករម្ខាងផ្សារវិញទៀត។ ក្នុងឱកាសដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងផ្សារលើធំថ្មី ក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមអភិ បាលខេត្តបញ្ជាក់ថា ចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចង ខ្សែព័ទ្ធជុំវិញ ដោយត្រូវរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀត តាមការណែ នាំរបស់អាជ្ញាធរ ដើម្បីបង្ការឆ្លងមេរោគកូវីដ-១៩ ជាពិសេ សការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា។ សម្រាប់អាជីវករមិនទាន់ដល់វេន គឺអាចទៅលក់នៅផ្សារបណ្ដោះអាសន្ន នៅផ្លូវ៦០ម៉ែត្រជិតផ្សារកុងតឺន័រសិន។ សំឡេង៖”អ្វីដែលយើងចង់ បានក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរក្រុង គឺចង់ឱ្យបងប្អូនអ្នកលក់ការពារខ្លួនឯង និងរក្សាសណ្តាប់ធ្នាប់ អនា ម័យយើងអាចបើកលក់បានហើយ សំណូមឱ្យប្រជាជនជាអ្នកទិញ មករក្សាគម្លាត និងការពារខ្លួនឯងដែរ ព្រោះឥឡូវកូវីដ១៩ ជាពិសេសប្រភេទដែលតាថ្មី វានៅក្នុងសហគម ន៍យើងទៅហើយ អ៊ីចឹងការបើកនិងបិទផ្សារមិនមែនជារឿងចម្បងនិងលំបាកអីទេ ខាងខ្ញុំចង់ឱ្យតែបើកទេ ដើម្បីឱ្យបងប្អូនគាត់មានចំណូលចូលឡើងវិញ ប៉ុន្តែបើបើក  ហើយប៉ះពាល់ដល់សុខមាល ភាពពួកគាត់យើងសុខចិត្តបិទបន្តទៀត តែថ្ងៃនេះយើងបានទៅមើលជាក់ស្តែងហើយនិងបើកក្នុងពេលឆាប់ៗនេះ ទុកលទ្ធភាពឱ្យរដ្ឋបាលក្រុងគាត់រៀបចំនៅជុំវិញផ្សារ ឱ្យមានសណ្តាប់ធ្នាប់ បើអាចរៀបទៅ រួចខានស្អែកឬយ៉ាងយូរ៣ថ្ងៃទៀត យើងនឹងបើកទាំងអស់ខាងក្នុងផ្សារ នៅជុំវិញមានខ្លះយើងត្រូវបើក ដើម្បីរក្សាគម្លាត អ៊ីចឹងយើងបើកម្ខាងមួយអាទិត្យ យើងមានផ្លូវសម្រាប់អ្នកមកឈប់ទិញអី គឺមានគម្លាតគ្នាបានល្អជាងមុន”។ គួរជម្រាបផងដែរថា ផ្សារលើធំថ្មី ត្រូវបានអាជ្ញាធរខេត្ត សៀមរាប ប្រកាសបិទការ លក់ដូរជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើង គួរឱ្យព្រួយបារម្ភ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com