នៅថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម សាន ផល្លា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី អបអរសាទរខួបលើកទី៤ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ចីបេតិកភ័ណ្ឌវប្បធម៌អរូប នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
+ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ លោកលោកស្រីនាយក-នាយករងរដ្ឋបាល មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យចំនុះរដ្ឋបាលស្រុក និងមន្ត្រីរាជការរដ្ឋបាលស្រុកល្វាឯម៕






