ទាន់ហេតុការណ៍
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់...
0

បន្ទាប់ពីបានសិក្សាផល ប៉ះពាល់យ៉ាងល្អិតល្អន់  ផែជលយានសេះស ពេលនេះបានឈានដល់ដំណាក់កាលចុះហត្ថលេខា អនុវត្តគម្រោងសាងសង់ផែហើយ 

ខេត្តកែប៖ ផែជលយាន ដែលត្រូវបានក្រុមការងារសិក្សាគម្រោងអភិវឌ្ឍផែដាក់ឈ្មោះឱ្យថា ផែ  ជល  យាន  សេះស ពេលនេះបានឈានដល់ដំណាក់កាលចុះហត្ថលេខា អនុវត្តគម្រោងសាងសង់ផែហើយ បន្ទាប់ពីបានសិក្សាផល ប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមក។

ពិធីចុះហត្ថលេខាអនុវត្តគម្រោងផែជលយានសេះសនេះ ត្រូវបានរៀបចំឡើងនៅក្នុងសាល ប្រជុំសាលា ខេត្តកែប កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីវិនិយោគិន លោក អ៊ឹង កូវហៃ និងអ្នកពាក់ព័ន្ធដូចជា លោក អ៊ុក ថា អភិបាលរងខេត្ត លោក កែវ ហ៊ុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្ត លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោក កឹម សុីណារ័ត្ន អនុប្រធានមន្ទីរ តំណាងមន្ទីរបរិស្ថាន លោកនាយករដ្ឋបាលសាលាខេត្ត រួមទាំង លោកស្រីអភិបាលក្រុងកែប ចៅសង្កាត់អូរក្រសារ និងតំណាងសហគមន៍នេសាទផងដែរ។

មានប្រសាសន៍គូសបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម សោម ពិសិដ្ឋ សង្កត់ធ្ងន់លើភាគី  ពាក់ព័ន្ធទាំងអស់ឱ្យ ធ្វើការផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍផែសេះសនេះឱ្យបាន ទូលំទូលាយ ពិសេស  តំណាងវិនិយោគិន លោក អ៊ឹង កូវហៃ ត្រូវតម្លើងប៉ាណូនៃគម្រោងនេះឱ្យបានរួចរាល់មុន  ចូលគ្រឿង ចក្រអនុវត្តគម្រោង ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា គម្រោងផែជលយានសេះសនេះ ជាមុខ ព្រួញថ្មីនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កម្សាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្  តកែបផងដែរ  ។ ឯកឧត្តមជឿជាក់ថា គម្រោងផែជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាស  ការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ហើយក៏ជាផ្នែកមួយនៃការរួមចំណែក ដល់ការកាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែល ភាគច្រើនពឹងផ្អែកលើមុខរបរ នេសាទសមុទ្រនិង បម្រើ សេវាកម្មទេសចរណ៍។ ក្នុងនោះដែរ ឯកឧត្តមអភិបាលក៏បានជំរុញដល់វិនិយោគិនដែលទទួលខុស​​ត្រូវអនុវត្តគម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបាន ព្រមព្រៀង ដើម្បីឱ្យសមិទ្ធផល ដែល​​ទទួល​បាន​ប្រកបដោយគុណភាព តាមស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់​ឱ្យបាន តាម​ពេលកំណត់។

បើតាមការអះអាងពីលោក អ៊ឹង កូវហៃ វិនិយោគិនលើកំពង់ផែជលយានសេះសនេះថានឹងអាច​​បញ្ចប់​​គម្រោង​សាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ខាងមុខដោយ ប្រើរយៈពេលសាងសង់ប្រ​​ហែលពីរឆ្នាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com