អភិបាលក្រុង ស្រុកចំនួន៣ក្នុងខេត្តកណ្ដាលចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលើគម្រោងអភិវឌ្ឍខេត្តប្រកបដោយសមធម៌ និងបរិយាប័ន្ន.
កណ្ដាល៖ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម, លោក ចេង ឌី ណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល, លោក ឃឹម សុភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលើគម្រោងអភិវឌ្ឍខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
គួរជម្រាបជ័នថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលដៅដ៏សំខាន់សម្រាប់ការអភិវឌ្ឍខេត្តកណ្ដាល ប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់អ្នកវិនិយោគិនបរទេស និងជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាចលករប្រកបដោយសក្តានុពលយ៉ាងពិតប្រាកដ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងកិច្ចដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ៕






