ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ពិធីប្រកាសតែងតាំងរបស់អនុសាខា សមាគមថ្នាយុវជនកម្ពុជា ស.យ.ក ស្រុកជល់គីរី

 

ពិធីប្រកាសតែងតាំងរបស់អនុសាខា សមាគមថ្នាយុវជនកម្ពុជា ស.យ.ក ស្រុកជល់គីរី

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមាគមថ្នាលយុវជនកម្ពុជា ថ្នាក់ខេត្ត ប្រកាសតែងតាំងថ្នាក់ស្រុកជលគឺរី ក្រោមអធិបតីលោកជំទាវគ្រី សារ៉ន ក្រុមប្រឹក្សាភិបាល ស្នាក់ការកណ្ដាយ តំណាងឲ្យលោកម៉ៅផល្លាប្រធានប្រតិបត្តិស្នាក់ការកណ្ដាល  និងលោក យ៉ែម លក្ខិណា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា សាខាខេត្តកំពង់ឆ្នាំង អនុប្រធានសាខាខេត្ត និងសមាជិក សមាជិកាសមាគមថ្នាលយុវជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកដូ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគីរី ចូលរួមពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន សមាជិក សមាជិការ សមាគមថ្នាលយុវជនកម្ពុជា ក្នុងស្រុកជលគិរី ផងដែរ។

ក្នុងអង្គពិធីនោះ សមាគមថ្នាយុវជនកម្ពុជា ក៏បាននាំយកថវិកាដើម្បីជួយកសាងរបងមណ្ឌលសុខភាពស្រុកជលគីរី ចំនួន១លានរៀល និងបានចូលរួមចំណែកជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកជល់កូរីចំនួន២០ម៉ឺនរៀលផងដែរ។

ក្នុងពិធីប្រកាសតែងតាំង លោកដួវ គឹមសុីន អភិបាលនៃគណៈអភិបាលស្រុក លោកក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលស្គាល់សមាគមថ្នាលយុវជនកម្ពុជា សាខារបស់ស្រុកជលគឺរី ស្រាប់ច្បាប់តាមប្រកាសរបស់ក្រសួងមហាផ្ទៃជាដៃគូមិនអាចខ្វះបាន ក្នុងនោះលោកក៏បានបន្តទៀតថា សូមថ្លែងអំណរគុណចំពោះលោកជំទាវគ្រី សារ៉ន ដែលជាក្រុមប្រឹក្សាភិបាលរបស់សមាគមន៍ ស្នាក់ការកណ្ដាលនិងលោក យ៉ែម លក្ខិណា ប្រធានប្រតិបត្តិសាខាខេត្ត ដែលបានគៀងគងរួមកម្លាំងយុវជនដើម្បីជួយរាល់ទុក្ខលំបាកនឹងមនុស្សធម៌នានាក្នុងស្រុកជូលគិរីរបស់លោក។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវគ្រីសារ៉ន ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាក្រុមប្រឹក្សាភិបាល ស្នាក់ការកណ្ដាលរបស់សមាគមថ្នាលយុវជនកម្ពុជានិងជាប្រធានកិត្តិយសាខាខេត្តកំពង់ឆ្នាំង ក៏បានពាំនាំនៃការសួរសុខទុក្ខពីថ្នាក់ដឹកនាំលោកប្រធានម៉ៅផល្លា និងបានបន្តក្នុងការផ្ដល់អនុសាសន៍ជូនទៅដល់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី ត្រូវតែខិតខំចូលរួមជួយសង្គម ក្នុងមូលដ្ឋាន ក៏ដូចជាចូលរួមគាំទ្រស្រលាញ់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំសន្តិភាពនិងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះនិងចូលរួមគាំទ្រចំពោះបេក្ខជនបន្តវេននាយករដ្ឋមន្ត្រីទៅថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត។

ជាទីបញ្ចប់នៃពិធីប្រកាសមុខតំណែង ថ្នាក់ស្រុកជលគិរី របស់សមាគមថ្នាលយុវជនកម្ពុជា លោកយ៉ែម លក្ខិណាប្រធានប្រតិបត្តិសាខាខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណចំពោះលោកដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាល ស្រុកជលគីរី ដែលបានទទួលយ៉ាងរីករាយរាក់ទាក់ចំពោះយុវជនរបស់សមាគមថ្នាលយុវជនកម្ពុជា ដែលបានប្រកាសតែងតាំងនៅថ្ងៃនេះ លោកក៏បានបន្តទៀតថា ក្នុងនាមយើងជាសម្ព័ន្ធយុវជន របស់សមាគមថ្នាលយុវជនកម្ពុជា ដែលមានតួនាទីត្រូវតែចូលរួមជួយក្នុងសង្គមមនុស្សធម៌ទូទៅនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយមិនមានការរើសអើងពូជសាសន៍ពណ៌សម្បុរនោះឡើយ ព្រមទាំងចូលរួមជូនដល់ការងាររបស់មន្ត្រីមូលដ្ឋានរបស់ខ្លួន ដែលមានផែនការការងារសង្គម មនុស្សធម៌ ក៏ដូចជួយទៅដល់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com