កំសត់កូនពុកបើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយក៏ពុកមិនភ្លេចដល់កូនដែរ ! ថ្ងៃនេះជាខួបលើកទី៤៦ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូន(១០វិច្ចិកា១៩៧៦. ១០វិច្ចិកា២០២២)

រយៈពេល ៤៦ ឆ្នាំ ជារយៈពេលដ៏វែង តែពុក និងម៉ែ មិនដែលភ្លេចនូវរឿងឈឺចាប់ ដែលបានកើតឡើងសម្រាប់រូបកូន ព្រមទាំងពុក និងម៉ែនាពេលនោះដែរ ។ ទឹកភ្នែករាប់លានដំណក់របស់ពុក ដែលហូរធ្លាក់មក វាតែងតែដាស់តឿនពុកឲ្យបន្តការខិតខំលុបបំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា ។
សូមកុំឲ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ៕






